BYD ទើបតែ​ចេញរថយន្តថ្មីអាចបើកដល់ ២១០០គីឡូម៉ែត្រ ដោយគ្រាន់តែចាក់សាំងមួយពេញតែម្តងប៉ុណ្ណោះ

  • 2024-05-30 08:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន BYD ទើបតែបានប្រកាសចេញរថយន្តប្រភេទ Plug-in Hybrid ថ្មីចំនួន២ម៉ូឌែល គឺ BYD Qin L DM-i និង BYD Seal 06 DM-i ដោយប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ កម្លាំង ៩៩សេះ និងកម្លាំងរមួល ១២៦ញូតុនម៉ែត្រ។ វាដំណើរការដោយម៉ូទ័រអគ្គិសនីមួយ កម្លាំង ១៦១សេះ និងកម្លាំងរមួល ២១០ញូតុនម៉ែត្រ ឬកម្លាំង ២១៥សេះ និងកម្លាំងរមួល ២៦០ញូតុនម៉ែត្រ និងកញ្ចប់អាគុយទំហំ ១០,០៨គីឡូវ៉ាត់ម៉ោង ឬ ១៥,៧៨គីឡូវ៉ាត់ម៉ោង។

ម៉ាស៊ីនថ្មីនេះ មានសមត្ថភាព​អាចកាត់បន្ថយកម្តៅបានច្រើនរហូតដល់ទៅ ៤៦,០៦ភាគរយ ដែល BYD អះអាងថា វាជាកម្រិតខ្ពស់បំផុត សម្រាប់ម៉ាស៊ីនចំហេះក្នុងចំពោះរថយន្ត​លក់នៅលើទីផ្សារបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ កញ្ចប់អាគុយ Blade battery ត្រូវបានកែកុន ឱ្យកាន់តែប្រសើរជាងមុនដែរ ពោលគឺមានដង់ស៊ីតេថាមពលច្រើនជាងមុន ១៥,៥% ហើយវាក៏បាន upgrade ល្បឿនសាកភ្លើងដែរ។

ជាមួយនឹង​កាអាប់ដេតទាំងអស់នេះ បានធ្វើឱ្យរថយន្ត Plug-in Hybrid ថ្មីទាំងពីររបស់ BYD នេះ កាន់តែសន្សំសំចៃខ្លាំង ដោយកម្រិតស៊ីសាំងជាមធ្យម ២,៩លីត្រ/១០០គីឡូម៉ែត្រ និងអាចបើកបរបានដល់ចម្ងាយ ២១០០គីឡូម៉ែត្រ ដោយមិនចាំបាច់ចាក់សាំង ឬសាកភ្លើងបន្ថែមឡើយ។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សំភី

អត្ថបទថ្មី