កំពូលស្ដេចប្រដាល់ Many Pacquiao បានមកដល់កម្ពុជាល្ងាចមិញនេះ
- 2024-05-30 13:06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលស្ដេចប្រដាល់ Many Pacquiao បានមកដល់កម្ពុជាល្ងាចមិញនេះ
ចន្លោះមិនឃើញ
កំពូលស្ដេចប្រដាល់ Many Pacquiao ដែលត្រូវបានពិភពលោកស្គាល់ថាជាកំពូលស្ដេចប្រដាល់របស់ហ្វីលីពីនបានធ្វើដំណើរមកដល់អាកាសយានដ្ឋានភ្នំពេញ ប្រទេសកម្ពុជាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។
លោក Pacquiao បានមកដល់ភ្នំពេញ និងកំពុងធ្វើដំណើរទស្សនកិច្ចផងដែរក្រោយពេលមកដល់ភ្លាមៗ។
លោកនឹងចូលរួមទស្សនាការប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សហព័ន្ធប្រដាល់គុនខ្មែរ KKF នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាភ្លាម លោក Pacquiao ក៏បានមានជំនួបជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយសម្ដេចបានធ្វើការអនុញ្ញាតឲ្យលោកជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយនឹងមានការជជែកពីការលើកស្ទួយគុនខ្មែរ ក្រោមការជួយជ្រោមជ្រែងពីលោកផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Pacquiao ជាកំពូលស្ដេចប្រដាល់របស់ហ្វីលីពីន និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន ដែលប្រជាជនកម្ពូជាភាគច្រើនស្គាល់ពីស្នាដៃ និងសមត្ថភាពរបស់លោក៕
ប្រភព៖ Fresh News