Tommy Hilfiger ធ្វើកម្មវិធី DESTINATION SUMMER POP-UP ជាមួយតារាទូទាំងអាស៊ីនៅប្រទេសម៉ាឡេស៊ី

  • 2024-06-03 09:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ៣១ ឧសភា Tommy Hilfiger ដែលនៅក្រោមការគ្រប់គ្រងរបស់ PVH Corp.​ បានអញ្ជើញ កញ្ញា សាន កុសុមៈ ជាតំណាងអោយប្រទេសកម្ពុជាចូលរួមកម្មវិធី DESTINATION SUMMER POP-UP ដែលបង្ហាញពីខូលិកសិន Summer Colour Rush ដែលជាខូលិកសិនផ្តោតទៅលើអាវប៉ូឡូ Tommy Hilfiger’s iconic 1985 ដែលមានពណ៌ស្រស់ស្អាតច្រើនជំរើស សាកសមសម្រាប់រដូវក្តៅនេះ។ កម្មវិធីនេះធ្វើឡើងនៅក្នុងផ្សារទំនើប​ Pavilion ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីតារាល្បីនៃប្រទេសអាស៊ីផ្សេងៗទៀតដូចជា វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ភីលីពីន និងតារាថៃ Fourth ដែលបានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ Tommy Hilfiger​​​ ដ៏ស្រស់ស្អាតរៀងៗខ្លួន។

កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករ ជាពិសេសអ្នកគាំទ្រតារាថៃលោក Fourth។ ដែលអ្នកគាំទ្រជាច្រើនរយនាក់បានមករង់ចាំនៅទីតាំងកម្មវិធីតាំងពីម៉ោង ៩ព្រឹក រហូតដល់កម្មវិធីចាប់ផ្តើមម៉ោង ៥ល្ងាច

Tommy Hilfiger មានហាងចំនួន ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅ ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លមានជ័យ ជីបម៉ុង ២៧១មេហ្គាម៉ល និងផ្សារទំនើប ព្រីនស៍ម៉លក្រុងព្រះសីហនុ៕