ឯកឧត្ដម​ ថោង​ ខុន៖​ ថ្លែង​អំណរគុណ​មហាជន​ដែល​បាន​គាំទ្រ​ព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ​ជាង​ ៤០០០នាក់​

  • 2024-06-17 06:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី១២​ ដែល​ធ្វើឡើង​ដើម្បី​អបអរសាទរ​ទិវា​ចម្រើន​ព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​ កាល​ពី​ម្សិលមិញ​នេះ​បាន​បញ្ចប់​ដោយ​រលូន​ និង​មាន​អ្នក​ចូលរួម​ទាំង​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ ៤១១០នាក់​នៅ​មុខ​ព្រះបរមរាជវាំង។​

រូបភាពហ្វេសបុក Cambodia 2023

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី១២​ ម្សិលមិញ​នេះ​មាន​អ្នក​ចូលរួម​​សរុប​ ៤១១០នាក់​មក​ពី​ ៥៧​ប្រទេស​ចម្រុះ​ជាតិសាសន៍។​ ក្នុង​នោះ​វិញ្ញាសា​ ៥Km​ មាន​អ្នក​ចូលរួម​ច្រើន​ជាង​គេ​រហូត​ដល់​ ១៣៣៧នាក់​ ខណៈ​វិញ្ញាសា​ធំ​ ២១Km​ មាន​អ្នក​រត់​ប្រមាណ​ ៦៤៧​នាក់​ផង​ដែរ។​

រូបភាពហ្វេសបុក Cambodia 2023

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​បាន​ថ្លែង​អំរណគុណ​ដល់​មហាជន​ទាំង​ជាតិ-អន្តរជាតិ​ដែល​បាន​មក​គាំទ្រ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ​ ពិសេស​បាន​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​រត់​ប្រណាំង​ និង​បាន​ជួយ​ដល់​អង្គការ​ មន្ទីរពេទ្យ​ សាលា​រៀន​ តាម​រយៈ​ការ​ចុះឈ្មោះ​នេះ។​

រូបភាពហ្វេសបុក Cambodia 2023

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី១២​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​មុខ​ព្រះបរមរាជវាំង។​ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អបអរសាទរ​ទិវា​ចម្រើន​ព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​ និង​ប្រមូល​ថវិកា​ជួយ​ដល់​កិច្ចការ​សប្បុរសធម៌៕​

ឯកឧត្ដម​ ថោង​ ខុន​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី