ឯកឧត្ដម ជ័យ ចាប៖ ចូលរួមបិទការប្រកួតជើងឯកកីឡាតេក្វាន់ដូ WT អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងផ្ដល់អនុសាសន៍ល្អៗដល់យុវជន
- 2024-06-19 04:14:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ជ័យ ចាប៖ ចូលរួមបិទការប្រកួតជើងឯកកីឡាតេក្វាន់ដូ WT អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងផ្ដល់អនុសាសន៍ល្អៗដល់យុវជន
ចន្លោះមិនឃើញ
ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ដើម្បីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ដែលធ្វើឡើងសាលាបឹងត្របែកបានបញ្ចប់ទៅហើយកាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ជ័យ ចាប ប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ។
ឯកឧត្ដម ជ័យ ចាប បានថ្លែងឲ្យដឹងថា ក្នុងនាមសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ សង្ឃឹមនឹងជឿជាក់ថា លទ្ធផល នៃការប្រកួតថ្ងៃម្សិលមិញនេះគឺពិតជាចេញពីការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំក្លឹប លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី អាណាព្យាបាល អ្នកឧបត្ថម្ភគាំទ្រ និងគណៈកម្មការបច្ចេកទេសកាត់សេចក្តីដោយយុត្តិធម៌ និងលទ្ធផលទទួលយកបាន។
នេះជាមោទកភាពដ៏ក្រៃលែងសម្រាប់ទិសដៅអនាគតវែងឆ្ងាយរបស់កម្ពុជា។ តាមរបាយការណ៍របស់លោកអគ្គលេខាធិការសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ប្រធានគណៈកម្មការរៀបចំការប្រកួតបានបង្ហាញពីការរួមចំណែកស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលអភិវឌ្ឍន៍មូលធនមនុស្សគឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន។
ជាមួយគ្នានោះដែរឯកឧត្ដមបានពន្យល់ណែនាំដល់យុវជនថ្នាល កុមារា កុមារី ដែលមកចូលរួមការប្រកួតទាំងនោះឲ្យធ្វើខ្លួនជាសិស្សល្អ ចេះគោរពវិន័យ ស្តាប់ដំបូន្មានឪពុកម្ដាយ និងមិនបង្ករការលំបាកនានាដល់ក្រុមគ្រួសារនោះឡើយ។ ម្នាក់ៗត្រូវបន្តខំប្រឹងហ្វឹកហាត់ដើម្បីក្លាយជាសសរទ្រូងប្រទេសជាតិនាពេលអនាគត។
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ដើម្បីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ធ្វើឡើងកាលពីម្សិលមិញនេះនៅក្នុងក្លឹបតេក្វាន់ដូ WT សាលាបឹងត្របែក។ ក្លឹបចូលរួមប្រកួតប្រជែងមាន ៨ សរុបកីឡាករ កីឡាការិនី ១១០នាក់ នារី៤២នាក់ប្រកួតលើ ២២វិញ្ញាសា៕