ស្ពានឬស្សីកោះប៉ែន ត្រូវបាន​ទឹកជន់លិចហើយ

  • 2024-06-21 02:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២៤នេះតទៅ ស្ពានឬស្សីកោះប៉ែន ខេត្តកំពង់ចាម ត្រូវបានផ្អាកការធ្វើដំណើរឆ្លងកាត់​ជាបណ្តោះអាសន្ន ដោយសារទឹក​ជន់លិចស្ពាន។ នេះបើតាម​ការបង្ហោះរបស់​ផេកហ្វេសប៊ុក «ឆ្នេរ ធម្មជាតិ» ដែលជាផេកនិយាយពីតំបន់ទេសចរណ៍​កោះប៉ែន។

យ៉ាងណាមិញ ​បងប្អូនប្រជាពលរដ្ឋនៅតែអាចបន្តធ្វើដំណើរ​តាមស្ពានថ្ម​ទៅកោះប៉ែនបានជាធម្មតា។

សូមជម្រាប​ថា ទឹកជន់លិចស្ពានឬស្សីនេះ មិនមែន​ជារឿងថ្មីឡើយ ពោលគឺវាតែងមានការ​ជន់លិច​បាក់ស្ពាន​ក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ ហើយ​ត្រូវបានសង់ឡើងវិញ​នៅក្នុងរដូវប្រាំង។

គួររំលឹកថា ស្ពាន​ឬស្សីកោះប៉ែន ត្រូវបានស្ថាបនា​រួចរាល់​ក្នុងអំឡុង​ពេលចូលឆ្នាំសាកល ២០២៣-២០២៤កន្លងទៅ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយជូន​ដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើដំណើរឆ្លងកាត់​ដោយថ្មើរជើង។ ស្ពាននេះ ឆ្លងកាត់ទន្លេ​ចាប់ពីត្រើយ​មុខវត្តដីដុះ ក្នុងសង្កាត់​វាលវង់ ក្រុងកំពង់ចាម ទៅរមណីយដ្ឋាន​កោះប៉ែន មានប្រវែង ១០០០ម៉ែត្រ ទទឹង ២ម៉ែត្រ៕

អត្ថបទ៖ សំភី