សម្តេចតេជោ៖ ចិន មាន Wechat, វៀតណាម មាន Zalo, កូរ៉េខាងត្បូង មាន Kakao Talk ឯកម្ពុជាមាន CoolApp ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មាន
- 2024-06-24 03:25:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ៖ ចិន មាន Wechat, វៀតណាម មាន Zalo, កូរ៉េខាងត្បូង មាន Kakao Talk ឯកម្ពុជាមាន CoolApp ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មាន
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការប្រើប្រាស់កម្មវិធី CoolApp ដែលកូនខ្មែរបានផលិត គឺសម្តេចត្រូវគិតពីសុវត្ថិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។
សម្តេចបានបង្ហោះនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។ រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។»
CoolApp ប្រើប្រព័ន្ធរក្សាការសម្ងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់អ្នកប្រើប្រាស់ទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។
សម្តេចបានឱ្យដឹងទៀតថា សម្តេចបានឹងកំពុងប្រើ ៨ប្រព័ន្ធ រាប់ទាំង CoolApp ថ្មីផង ដោយសម្តេចបានមើលឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖
១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។
២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។
៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។
សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត៕