Messi ​បង្កើត​​កំណត់​ត្រា​ថ្មី​សម្រាប់​ខ្លួន​ឯង​ក្នុង​ពាន​ Copa América 2024

  • 2024-06-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ប្រកួត​បើ​ក​ឆាក​ក្នុង​ពាន Copa América 2024 ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​​ កាណាដា ២-០ ដែល​ពេល​នោះ​​គេ​ក៏​បាន​ឃើញ​វត្តមាន​របស់ Lionel Messi ចូលលេង​ផង​ដែរ ហើយ​គេ​ក៏​បាន​បញ្ជូន​បាល់​​ឲ្យ​មិត្ត​រួម​ក្រុម​រក​គ្រាប់​បាល់​​​​បាន​សម្រេច​១​គ្រាប់​ទៀត​ផង​។

​ក្នុង​ប្រកួត​នោះ​គេ​បាន​បំបែក​កំណត់​ត្រា​ថ្មី​​មួយ​បាត់​ទៅ​ហើយ​ ​ដោយ​គ្រាន់​តែ​ដើ​រ​ចូល​ទីលាន​ប្រកួត​គឺ​​ក្នុង​នាម​ជា​​កីឡាករ​ដែល​ចូល​លេង​ពាន​ Copa América 2024 ​បាន​ច្រើន​ប្រកួត​ជាង​គេ​​ ដែល​មាន​ទិន្នន័យ​សរុប​ចំនួន ៣៥ លើក​ក្នុង​រយៈ​ពេល​៧​​​​ដង​។

​​​​​​​ខាងក្រោម​ជា​តារាង​នៃ​ការ​ប្រកួត​នៅ​តាម​ឆ្នាំ​នីមួយ​របស់ Messi ​គិត​ត្រឹម​​ការ​ប្រកួត​ជាមួយ កាណាដា ដូច្នេះ​​បើ​បូក​ទាំង​ការ​ប្រកួត​ទល់ ឈីលី នេះ​មួយ​ប្រកួត​ទៀត​គឺ​កើន​ដល់​ ៣៦ លើក​ ៖

Daro Ly