YG បញ្ជាក់ពីជំនួបផ្ទាល់ជាមួយ 2NE1 និងបង្ហើបដំណឹងល្អនាពេលខាងមុខ
- 2024-06-28 02:51:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG បញ្ជាក់ពីជំនួបផ្ទាល់ជាមួយ 2NE1 និងបង្ហើបដំណឹងល្អនាពេលខាងមុខ
ចន្លោះមិនឃើញ
ផលិតកម្ម YG បានបញ្ជាក់ថាលោក Yang Hyun Suk បានជួបជាមួយនឹងសមាជិកក្រុម 2NE1 នៅថ្ងៃទី ២៧ ខែមិថុនា ព្រមទាំងបានប្រាប់ដំណឹងល្អដែលនឹងមកដល់នាពេលអនាគត។
ស្ថិតនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហាញជាមួយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំងសារព័ត៌មាន Sports Chosun ផងដែរនោះ បានឲ្យដឹងថា លោក Yang Hyun Suk មានជំនួបពិសេសមួយជាមួយនឹងសមាជិកទាំងបួនរបស់ក្រុម 2NE1 (CL, Park Bom, Sandara Park, Minzy) នៅអគាររបស់ YG។ Yang Hyun Suk បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុម 2NE1 ហើយជំនួបរបស់ពួកគេ មានរយៈពេលជាងពីរម៉ោង ដោយមានកិច្ចសន្ទនាសំខាន់ៗជាច្រើន។
YG នៅបានឲ្យដឹងដែរថា ជំនួបនេះ សំខាន់ជាងជំនួបរបស់ CLv ជាមួយ Yang Hyun Suk កាលពីខែឧសភាទៅទៀត ព្រោះថានេះជាជំនួបផ្លូវការនៅការិយាល័យរបស់ YG ផ្ទាល់ ដែលកម្រកើតមានណាស់។
YG បានលើកឡើងថា៖ «ខណៈលោក Yang Hyun Suk និង 2NE1 ជួបគ្នាតទល់ជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ និងបានធ្វើការសន្ទនាលើកដំបូងរ ក្នុងរយៈពេលដ៏យូរនោះ ពុំទាន់មានគម្រោងជាក់លាក់ណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Yang Hyun Suk ដែលតែងផ្ដល់នូវក្តីស្រឡាញ់ និងការរាប់អានពិសេសចំពោះក្រុម 2NE1 បានស្តាប់ និងអាណិតអាសូរ ចំពោះការស្នើសុំរបស់សមាជិក ដូច្នេះយើងទន្ទឹងរង់ចាំផ្តល់ដំណឹងល្អដល់អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ»៕