Jin ទម្លាយមូលហេតុ សមាជិក BTS ច្រណែននឹងខ្លួន

  • 2024-07-10 07:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jin (BTS) បានធ្វើបទសម្ភាសន៍ជាមួយទស្សនាវដ្តី Weverse លើកដំបូង ចាប់តាំងពីការចាកចេញពីជួរទាហាន កាលពីថ្ងៃទី ១២ ខែមិថុនា។ អ្នកសម្ភាសន៍ Oh Minji បានពិភាក្សាជាមួយ Jin អំពីពេលវេលារបស់គាត់ចាប់តាំងពីពេលនោះមក។

Oh Minji បានលើកឡើងថា Jin ជាសមាជិក BTS ដំបូង​ដែលចាប់ផ្តើមបំពេញកាតព្វកិច្ចជាទាហាន ហើយក៏ជាសមាជិកដំបូងដែល បញ្ចប់កាតព្វកិច្ចនេះ វិលមកជាជនស៊ីវិលមុនគេដែរ។

Jin បាន​បង្ហើប​ថា​សមាជិក BTS ​ច្រណែន​នឹង​ខ្លួន ហើយសូម្បីតែបុគ្គលិក BIGHIT MUSIC ក៏កត់សម្គាល់ដឹងដែរ។

Jin បាន​និយាយថា៖ «មែនហើយ ប៉ុន្តែអ្នកទាំងនោះនៅតែប្រាប់ខ្ញុំរហូតថា ពួកគេច្រណែនខ្លាំងណាស់ ហើយអ្នកដែលមកពីក្រុមអ្នកគ្រប់គ្រង ដែលតែងតែនៅក្បែរៗ ក៏បានប្រាប់ខ្ញុំថា ក្នុងពេលពួកគេ ពួកគេមិនដែលឃើញអ្នកណា អីក៏ស្រស់សង្ហាអ៊ីចឹងដែរ គួរឱ្យច្រណែនណាស់»

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី