រថយន្តស៊េរីទំនើបអឺរ៉ុប All New Peugeot 3008 Active តម្លៃត្រឹមតែ $42,000 ប៉ុណ្ណោះ

  • 2024-07-20 05:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនម៉ាកយីហោដ៏ល្បីមួយរបស់ប្រទេសបារាំង PEUGEOT ជាក្រុមហ៊ុនចែកចាយប្រភេទរថយន្ត SUV ដែលមានអាយុកាលជាង ២១៤ឆ្នាំ។ ដោយសារតែយីហោដ៏ល្បីនេះ ក្រុមហ៊ុន PEUGEOT Cambodia បានសម្រេចការលក់ចេញរថយន្តជាច្រើនគ្រឿង និងជាបន្តបន្ទាប់នៅពាក់កណ្តាលឆ្នាំកន្លងទៅនេះ។ ដូច្នេះក្រុមហ៊ុន PEUGEOT Cambodia ក៏បាននាំចូលនូវម៉ូដែលរថយន្ត SUV មួយ ដ៏ទំនើប និងទាន់សម័យ គួរឲ្យទាក់ទាញដែលសាកសមបំផុត សម្រាប់យុវវ័យ​ និងជាពិសេសសម្រាប់អតិថិជនដែលមានសមាជិកគ្រួសារតូចល្មម ហើយនោះគឺ The All New Peugeot 3008 Active ដែលមានតម្លៃត្រឹមតែ $42,000 ប៉ុណ្ណោះ!

រថយន្ត All New Peugeot 3008 Active ជារថយន្តលក្ខណៈគ្រួសារ SUV ដែលមានរូបរាងទាក់ទាញ សុីវិល័យ ផាសុកភាព សុវត្ថិភាព សន្សំសំចៃ សុីប្រេងតិច ១០០គីឡូម៉ែត្រ ត្រឹមតែ ៥លីត្រប៉ុណ្ណោះ ជាមួយការរចនាផ្នែកខាងមុខយ៉ាងស្រស់ស្អាត ទាន់សម័យ ដែលចង្កៀងខាងមុខបំពាក់មកជាមួយអំពូល PEUGEOT LED TECHNOLOGY ជះពន្លឺបានឆ្ងាយនិងច្បាស់ល្អ ដែលបង្ហាញពីភាពភាពរឹងមាំ​​​​ នឹងស្វាហាប់។ រថយន្តមួយនេះភ្ជាប់ជាមួយនឹងសេនស័រចំនួន៤គ្រាប់ជុំវិញរថយន្ត ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាព ក្នុងការបើកបរ។​

រីឯការរចនាផ្នែកខាងក្រោយវិញ បំពាក់មកជាមួយការឌីហ្សាញស្តុបថ្មី​និងមានកាំមេរ៉ាមួយគ្រាប់ខាងក្រោយ ជំនួយក្នុងការចូលចត។ ម្យ៉ាងវិញទៀត ការរចនាផ្នែកកខាងក្នុងរថយន្តក៏ មានភាពទាក់ទាញផងដែរ ដោយបំពាក់កៅអីស្បែករំលេចទៅដោយឡាយពណ៌ខាងក្នុង ទន់និងមានផាសុកភាព ​អមមកជាមួយការបំពាក់កាបូន(Carbon) នៅតាមតាបឡូ និងបូករួមទាំងបច្ចេកវិទ្យាទំនើបៗ មានបំពាក់លើរថយន្ត៖ -ចង្កូតអេឡិចត្រូនិចបែបស្ព័រ (Advanced electric power assisted steering) -សេនស័រ ខាងក្រោយ ជំនួយពេលចូលចត -​ពោងសុវត្ថិភាព 6 ( 6 Airbags ) -កញ្ជក់ក្ដោបអូតូ -ទូរទឹកកក -កាំមេរ៉ាក្រោយជំនួយពេលចូលចត Rear Parking Camera -​​ជម្រើសក្នុងការប្រើប្រាស់ Drive Mode ( Normal mode & Sport mode ) -ប្រព័ន្ធផ្ដល់ដំណឹងពេលមានឧបសគ្គខាងក្រោយ -ប្រព័ន្ធគ្រប់គ្រងស្ថានភាពផ្លូវ​​ Grip Control -ប្រព័ន្ធទប់លំនឹងពេលចុះចំណោត​ (Hill Down Asist) -ប្រព័ន្ធកំណត់ល្បឿនក្នុងពេលបើកបរ (​ Speed Limit Recognition ) -ប្រព័ន្ធ Cruise Control -Smart key (សោដរឆ្លាតវៃ) -Peugeot I-Cockpit 8” multifunction touchscreen ( Apple Carplay and Android Auto / Mirror link ) -កុងទ័រឌីជីថលទំហំ​ 12.3”

សូមជំរាបផងដែរថា រថយន្ត Peugeot គឺជា​រថយន្ត​ដែល​ទទួល​បាន​ពាន​រង្វាន់ប្រចាំឆ្នាំដែលជារថយន្ត សន្សំសំចៃសុីប្រេងតិចបំផុត​ និងជារថយន្តដែលគុណភាព​ល្អបំផុត ទទួលបានពានរង្វាន់រថយន្តដែលមានគុណភាពល្អបំំផុតនៅក្នុង ២០២២ និង២០២៤។ ទទួលយកភាពស៊ីវីល័យ ទំនុកចិត្ត និងភាពទំនើបទាន់សម័យ របស់រថយន្ត Peugeot គ្រប់ម៉ូឌែល ជាមួយនឹងការរចនាដ៏ស្រស់ស្អាត ទាក់ទាញ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃដ៏ទំនើប។​

ចាប់អារម្មណ៍ជាមួយនឹងរថយន្ត THE ALL NEW PEUGEOT គ្រប់ម៉ូឌែល អាចធ្វើការកក់តាមរយៈ សាខា កាល់ម៉ែត : 076 73 84 368 | 095 999 629 អាស័យដ្ឋានអាគារលេខ 38 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខពេទ្យកាល់ម៉ែត)។

  • សាខា ពោធិ៍ចិនតុង : 095 777 160 អាស័យដ្ឋាន មហាវិថីសហព័ន្ធរុស្សី (ទល់មុខអគ្គនាយកដ្ឋានធនធានរ៉ែ)។