ធ្វើការសុខៗ រងើកភ្លើងតណ្ហា ឡើងកម្តៅក្តៅដូចភ្នំភ្លើង កំពុងឆេះ ទ្រាំអត់បាន នាំគ្នាទៅបឿកនៅបន្ទប់ប្រជុំ
- 2025-04-29 09:11:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើការសុខៗ រងើកភ្លើងតណ្ហា ឡើងកម្តៅក្តៅដូចភ្នំភ្លើង កំពុងឆេះ ទ្រាំអត់បាន នាំគ្នាទៅបឿកនៅបន្ទប់ប្រជុំ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ សារព័ត៌មាន ETtoday បានរាយការណ៍ថា ពិភពអនឡាញនៅប្រទេសចិនកំពុងចែករំលែកវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញ។ ស្រាប់តែភ្នែកគ្រប់គ្នាបានផ្តោតទៅលើគូស្នេហ៍មួយគូ ដែលកំពុងធ្វើសកម្មភាពរ៉ូមែនទិកយ៉ាងក្តៅសាច់ នៅក្នុងបន្ទប់ប្រជុំ របស់ក្រុមហ៊ុន ដោយពួកគេមិនដឹងថាសកម្មភាពនេះត្រូវបានផ្សាយផ្ទាល់ទៅកាន់បុគ្គលិកក្នុងក្រុមហ៊ុននោះទេ។
ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញរបស់សហគ្រាសរដ្ឋមួយ នៅប្រទេសចិន។ បន្ទប់ប្រជុំមួយនោះ បានបង្ហាញរូបភាពគូស្នេហ៍បុរសនិងនារី កំពុងឱបថើបគ្នាយ៉ាងក្តៅសាច់។ ប៉ុន្តែអ្វីដែលពួកគេមិនដឹងនោះគឺ រូបភាពនៃសកម្មភាពរ៉ូមែនទិកនេះត្រូវបានផ្សាយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលបញ្ជាដែលនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយធ្វើឱ្យបុគ្គលិកជាង១០នាក់នៅទីនោះផ្ទាល់មានការគាំងយោបល់ រកពាក្យអ្វីថ្លែងពុំចេញ។
បន្ទាប់ពីវីដេអូនេះត្រូវបានគេចែករំលែកពេញអនឡាញ ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍បន្ទាន់ ដោយបញ្ជាក់ថា បន្ទាប់ពីការត្រួតពិនិត្យ ក្រុមហ៊ុនបានរៀបចំកិច្ចប្រជុំបន្ទាន់ មុននឹងសម្រេចចិត្តផ្អាកបុគ្គលិកដែលពាក់ព័ន្ធពីការងារ ដោយសារអាកប្បកិរិយានេះបានបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់ក្រុមហ៊ុន។ ពួកគេក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះផលប៉ះពាល់ដល់សង្គមនិងសាធារណជនផងដែរ៕