បាល់ទាត់អូឡាំពិកចាប់ផ្ដើមយប់នេះ ខណៈកីឡាករលើសអាយុ៣នាក់របស់ម្ចាស់ផ្ទះបារាំងគ្មាន Kylian Mbappe
- 2024-07-24 06:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទាត់អូឡាំពិកចាប់ផ្ដើមយប់នេះ ខណៈកីឡាករលើសអាយុ៣នាក់របស់ម្ចាស់ផ្ទះបារាំងគ្មាន Kylian Mbappe
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ជាវិញ្ញាសាមួយក្នុងចំណោមវិញ្ញាសាទាំង៣២ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ ហើយក្នុងនោះបារាំងក្នុងនាមជាម្ចាស់ផ្ទះក៏មានកីឡាករលើសអាយុ៣នាក់ដូចប្រទេសផ្សេងដែរ ខណៈក្នុងចំណោមកីឡាករលើសអាយុទាំង៣នាក់នោះគ្មានវត្តមានរបស់ Kylian Mbappe ទេ។
បើតាមការបញ្ជាក់របស់លោក Thierry Henry ជាគ្រូបង្វឹកក្នុងក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ២៣ឆ្នាំបារាំងបាននិយាយថា Real Madrid មិនអនុញ្ញាតឲ្យយក Kylian Mbappe មកចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍នេះទេ ព្រោះអីក្លឹបយក្សរបស់អេស្ប៉ាញមើលឃើញពីភាពនឿយហត់របស់កីឡាករខ្លួនណាមួយគេខ្លាចកីឡាករគេរបួសផងនោះ។
គ្រូបង្វឹកខាងលើបានចុចកីឡាករ៣នាក់សម្រាប់ប្រើប្រាស់ក្នុងនាមជាកីឡាករលើសអាយុក្នុងនោះមាន Alexandre Lacazette របស់ Lyon ដោយលោកឲ្យកាន់តំណែងជាប្រធានក្រុម U23 បារាំង ខណៈខ្សែការពារ Loic Bade យកមកពី Sevilla និងខ្សែប្រយុទ្ធ Jean-Philippe Mateta យកមកពី Crystal Palace។
សម្រាប់ Alexandre Lacazette លោកពន្យល់ថា គេជាកីឡាករចាស់បន្តិចមែន ពោលគឺ ៣៣ឆ្នាំ ប៉ុន្តែនៅតែមានសក្ដានុពល ព្រោះអីកាលពីរដូវកាលមុនក្នុងចំណោម៣៥ប្រកួតលេងឲ្យ Lyon គេរកបានរហូតដល់ទៅ២២គ្រាប់ ក្នុងនោះគេបានរួមចំណែកជួយជម្រើសជាតិតាំងពីឆ្នាំ២០១៧មកម្ល៉េះ ដូច្នេះវាសក្ដិសមបំផុតដែលលោកត្រូវតែមើលឃើញពីកីឡាករម្នាក់នេះ៕