កម្មវិធីបង្ហាញម៉ូដ Suel Bee នឹងលេចរូបរាង ជាមួយនឹងការបង្ហាញពីវប្បធម៌ខ្មែរ និងម៉ូដសហសម័យ

  • 2024-07-25 02:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីបង្ហាញម៉ូដ Suel Bee គ្រោង​នឹង​ប្រារព្ធ​ពិធី​ដ៏​អធិកអធម​បង្ហាញវប្បធម៌ សិល្បៈ និង​ម៉ូដ​សហសម័យ​របស់​ខ្មែរ​ នៅ Norea Cove ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍​នេះដែរ ត្រូវបានរំពឹង​ទុក​ថា ​នឹង​ក្លាយ​ជា​ការ​លាយ​បញ្ចូល​គ្នា​យ៉ាង​រស់រវើក​នៃ​ប្រពៃណី និង​ការ​បង្កើត​ថ្មី ចេញពីការត្បាញ​ក្រណាត់​ដ៏​សំបូរ​បែប​នៃ​មរតក​ខ្មែរ​ទៅ​ជា​ក្រណាត់​នៃ​ការ​រចនា​បែប​ទំនើប។

Suel Bee ដែលជាអ្នកបង្ហាញម៉ូដ ដ៏ឆ្នើមប្រចាំពិភព Fashion បានបង្កប់នូវខ្លឹមសារនៃវប្បធម៌ខ្មែរ ប្តេជ្ញាផ្តល់វេទិការមួយដ៏អស្ចារ្យ ដើម្បីលើកតម្កើងស្នាដៃសិល្បៈ បេតិកភណ្ឌ និងប្រវត្តិសាស្ត្រសិល្បៈរបស់កម្ពុជា។

ជាក់ស្ដែង Sabay នឹង​ទៅ​ទី​នោះ​ ក្នុងនាមជាអ្នកសហការ​ជាមួយកម្មវិធី​បង្ហាញ​ម៉ូដ Suel Bee នាពេល​ខាង​មុខ។ កិច្ចសហការនេះតំណាងឱ្យឱកាសមួយ ដើម្បីបង្ហាញអំពីទេពកោសល្យដ៏អស្ចារ្យរបស់សិប្បករខ្មែរ អ្នករចនា និងអ្នកច្នៃប្រឌិត ដែលចែករំលែកបទពិសោធ និងការបង្កើតដ៏គួរឱ្យទាក់ទាញរបស់ពួកគេជាមួយទស្សនិកជនទូទាំងពិភពលោក៕

អត្ថបទថ្មី