ប្រភេទបន្លែម្យ៉ាង ធ្វើឲ្យ Jennie និង Rosé ក្លាយជាមនុស្សចិត្តខុសគ្នាដាច់

  • 2024-12-06 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវ៉ាន់ស៊ុយ គឺជាប្រភេទបន្លែដែលទទួល​បាន​ការពេញ​និយម​ក្នុងការទទួលទាន។ វា​បាន​ក្លាយជាគ្រឿងផ្សំ ដែលផ្ដល់នូវរសជាតិថែមមួយកម្រិតទៅលើ​អាហារជាច្រើនមុខ ប៉ុន្តែអ្វីដែលមិនអាច​មើលរំលងបាននោះគឺ អត្ថប្រយោជន៍ដែលផ្ទុកនៅក្នុង។

ដោយសារក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់របស់វា ទើបធ្វើឲ្យ Roséមិនអាចទប់ចិត្តមិនញ៉ាំមិនបាន ស្របពេលសមាជិកម្នាក់ទៀតបែរជាស្អប់ជីវ៉ាន់ស៊ុយខ្លាំង ម្នាក់នោះគឺ Jennie។ នាងមិនចូលចិត្តដល់ថ្នាក់ប្រកាស​នៅលើឆាក ពេល​សម្ដែង​នៅការប្រគំតន្ត្រីនៅប្រទេសថៃទៀត។

Rosé គឺជាសមាជិក BLACKPINK ដែលត្រូវបាន​គេ​ស្គាល់ច្បាស់ថាជាមនុស្សចូលចិត្តញ៉ាំ ពិសេសអាហារដែលមានប្រយោជន៍ដល់សុខភាព និង​ថែមទាំងអាចធ្វើឲ្យរាងរបស់នាងស្រឡូនស្អាតទៀតផង។

តួយ៉ាងដូចជីវ៉ាន់ស៊ុយ ក៏ស្ថិតក្នុងក្រុមបន្លែដែល Rosé ចូលចិត្តដែរ មិនថាក្នុងរូបភាពជាម្ហូប ឬបង្អែម (ការ៉េម) ទេ។

ស្របពេលតារាស្រីរូបនេះងប់ងល់នឹងរសជាតិ ជិវ៉ាន់ស៊ុយ ដូច្នេះសូមមកដឹងទាំងអស់គ្នានូូវផ្ដល់នូវអត្ថប្រយោជន៍ច្រើនលើសស្មាន ហើយល្អបំផុតសម្រាប់នារីៗ ដែលគ្រប់គ្នាពុំគួររំលង៖

  • សម្បូរទៅដោយវីតាមីន C ខ្ពស់ ជួយឲ្យស្បែកមានរលោងស្អាត បែបធម្មជាតិ

  • ទប់ស្កាត់ភាពចាស់ និងការពារស្បែកពីការបំផ្លាញរបស់ព្រះអាទិត្យ

  • ព្យាបាលមុន និងប្រឆាំងស្បែកមានជាតិប្រេងច្រើនជ្រុល៕

ប្រភព៖ Kenh14   អត្ថបទ៖ ធារី

អត្ថបទថ្មី