លើកដំបូងបង្អស់ ឆាឆា សហការជាមួយតារាចម្រៀងស្រីជប៉ុន KAMIYA ផលិតចម្រៀង "100% Nail - Remix"
- 2024-08-16 09:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកដំបូងបង្អស់ ឆាឆា សហការជាមួយតារាចម្រៀងស្រីជប៉ុន KAMIYA ផលិតចម្រៀង "100% Nail - Remix"
ចន្លោះមិនឃើញ
ឆាឆា ដែលមានឈ្មោះពិតា គាំ ស័ក្ដវិជ្ជា ជាសិល្បកររ៉េប LGBTQ+ និងជាអ្នកបង្កើតមាតិកាល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា។ ឆាតា ត្រូវបានមហាជនទទួលស្គាល់ជាមួយសមត្ថភាពនិងទេពកោសល្យដែលអាចបត់បែនទៅកាន់គ្រប់កាលៈទេសៈ។ សមិទ្ធិផលកន្លងមករបស់អ្នកបង្កើតមាតិការូបនេះមានដូចជា ការសម្ដែងត្រាប់តាមបែបកំប្លែង រាំ និង សកម្មភាពសង្គមជាច្រើនដែលផ្សារភ្ជាប់ជាមួយសិល្បៈវប្បធម៌ខ្មែរ។
គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន សិល្បកររ៉េប LGBTQ+កម្ពុជារូបនេះ បានសហការជាមួយតារាចម្រៀងស្រីមកពីប្រទេស ជប៉ុន ឈ្មោះថា KAMIYA ផលិតបទចម្រៀង "100% Nail - Remix" ដែលបទនេះបានចេញជាផ្លូវការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
“100% Nail” ត្រូវបានរៀបចំឡើងជាមួយអារម្មណ៍ដែលពោរពេញទៅដោយកម្លាំង និងថាមពល ដែលបញ្ជាក់ពីភាពជាខ្លួនឯងរបស់តារាចម្រៀង KAMIYA។ គួបផ្សំជាមួយរសជាតិរួមផ្សុំរបស់សិល្បកររ៉េប LGBTQ+ កម្ពុជា ChaCha តន្ដ្រីមួយនេះបានបន្ថែមថាមពលកាន់តែខ្លាំងក្លា និងជម្រុញទឹកចិត្តក្នុងការស្រឡាញ់ខ្លួនឯងខ្លាំងជាងមុនមួយកម្រិតទៀត។
ក្រៅពីការសង្កត់ធ្ងន់ទៅលើភាពជឿជាក់លើខ្លួនឯង និងការលើកទឹកចិត្តក្នុងការរស់នៅក្នុងបែបបទមួយដែលមានភាពងាយស្រួល បទ “100% Nail” ការរួមបញ្ចូលគ្នារវាងចង្វាក់និងសម្លេងរបស់សិល្បករកម្ពុជា-ជប៉ុនស្តាប់ទៅពិតជាទក់ទាញខ្លាំង ថែមទាំងបង្កប់អត្ថន័យគួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជា "I'm in a giggle mode" and "My 100(백)%nail" ដែលផលិតករជឿជាក់ថា នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកស្ដាប់។
នេះជាលើកដំបូងបង្អស់ដែល ឆាឆា បានសហការផលិតចម្រៀងជាមួយតារាចម្រៀងស្រីជប៉ុន KAMIYA។ ប៉ុន្តែ កន្លងមកសិល្បករដ៏មានទេពកោសល្យរូបនេះ ធ្លាប់បានបញ្ចេញចម្រៀងដំបូងរបស់ខ្លួនចំណងជើង "IDNYO" នៅក្នុងឆ្នាំ២០២៣។ គេចាំបានថា បទ "IDNYO" ត្រូវបានប្រជាជនខ្មែរចាត់ទុកថា ជាផលិតផលគុណភាពក្នុងស្រុកពិតៗ ពិសេសសុភាសិតផ្ទាល់ខ្លួនរបស់ ឆាឆា "Always Win" ChaCha នៅតែបន្ដបំបែករនាំងជាច្រើនដែលជាឧបសគ្គ និងជាស្ដង់ដាមួយក្នុងឧស្សាហកម្មច្នៃប្រឌិតកម្ពុជា។
សូមជម្រាបថា KSR Corp. ជាក្រុមហ៊ុនតន្ដ្រីបែបឆ្នៃប្រឌិតមួយដែលធ្វើការទៅលើតន្រ្ដីប្រភេទរាំ ប្រតិបត្តិការជាមួយ the bpm tokyo label។ ក្រុមហ៊ុននេះមានចក្ខុវិស័យលើសពីទីផ្សារក្នុងស្រុកទៀតនោះ ដោយបានសម្លឹងទៅកាន់ទីផ្សារពិភពលោកផងដែរ ជាពិសេសទីផ្សារក្នុងតំបន់អាស៊ី ដោយបានព្យាយាមក្នុុងការផលិតមាតិកាដែលល្បីសុះសាយពីតំបន់អាស៊ីទៅកាន់ថ្នាក់ពិភពលោក ដោយពង្រឹងភាពជាដៃគូសហការជាមួយភ្នាក់ងារនៅលើពិភពលោក នៅក្រៅប្រទេស និងតាមផលិតកម្មតន្រ្ដីជាច្រើនផងដែរ។
បណ្តាអ្នកគាំទ្រទាំងអស់អាចស្វែងរកបទ "100% Nail - Remix" របស់តារាចម្រៀងស្រីជប៉ុន KAMIYA និងសិល្បកររ៉េប LGBTQ+ កម្ពុជា ឆាឆា តាមរយៈ Spotify , Amazon Music និង AWA៕