ស្គាល់តែ Ford Ranger ចុះបើថ្ងៃខាងមុខដាក់ឈ្មោះថា Ranger Lightning វិញ តើវាជាប្រភេទរថយន្តអ្វី?

  • 2024-08-23 03:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford បានប្រកាសថា ខ្លួន​នឹង​បញ្ចេញ​រថយន្តភីកអាប់អគ្គិសនីធុនកណ្តាល នៅឆ្នាំ​២០២៧ ដោយ​នឹងដាក់ឈ្មោះថា Ranger Lightning។

បើតាមផែនទីបង្ហាញផ្លូវរបស់ Ford សម្រាប់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក ឱ្យដឹងថា នាពេលខាងមុខ EV របស់ខ្លួន នឹងរួមមានភីកអាប់ថ្មីចំនួន២ និង​រថយន្តវ៉ែន ហើយក្រៅពីនោះ​ក៏រួមមាន SUV អគ្គិសនីកៅអី៣ជួរផងដែរ។

ភីកអាប់​អគ្គិសនីធុនកណ្តាលនោះ គឺ​ដូចគ្នានឹង​ Ford Ranger បច្ចុប្បន្នដែរ ប៉ុន្តែមានឈ្មោះថ្មីថា Ranger Lightning បន្ទាប់ពី Ford បាន​ចុះម៉ាកពាណិជ្ជកម្មកាលពីឆ្នាំ​២០២២។ រថយន្តនេះ កំពុងត្រូវបានអភិវឌ្ឍដោយ ក្រុមការងាររបស់ Ford នៅរដ្ឋកាលីហ្វ័រញ៉ា ដែលដឹកនាំដោយ​លោក Alan Clarke អតីតវិស្វកររបស់ Tesla។

ក្រុមអភិវឌ្ឍន៍នេះ កំពុងផ្តោតលើ​ការកាត់បន្ថយ​ការចំណាយ​លើ​រថយន្ត​អគ្គិសនី ដោយរួមមានការឌីហ្សាញ វិស្វកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់ និងការផលិត ពោលគឺ​វានឹង​ក្លាយ​ជារថយន្តតម្លៃសមរម្យមួយ​ដែលចេញលក់នៅឆ្នាំ​២០២៧ សម្រាប់​អតិថិជន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី