តារាប្រុសចិន ៤ រូប មិនបានរៀនដល់មហាវិទ្យាល័យ តែមានសមត្ថភាពសាងភាពជោគជ័យឲ្យជីវិត

  • 2024-08-26 02:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាជាច្រើននៅក្នុងវិស័យសិល្បៈ មិនមែនសុទ្ធតែបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សាទេ មូលហេតុចម្បងផ្សេងៗគ្នា ដោយសារតែការគ្រប់គ្រងពេលវេលាទៅលើការសិក្សាមិនបានពេញលេញ ខ្លះទៀតដោយសារកត្តាជីវភាពកាលពីអតីតកាល ជាដើម។

តាមការសង្កេត ភាគច្រើន តារាទាំងនោះចាប់អាជីពសិល្បៈនៅវ័យក្មេង រសាត់អណ្ដែតជាមួយជីវិតដ៏លំបាក ទម្រាំមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃ។ មិនបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់ដូចគេ ប៉ុន្តែក៏មិនបាន​ន័យថាជីវិតរបស់ពួកគេត្រូវចប់ដែរ ព្រោះគ្រប់យ៉ាង​កើតចេញពីការតស៊ូទាំងអស់។ មកដឹងដូចតទៅ ថាតើតារាចិនណា​ខ្លះ​ដែលបានសិក្សាត្រឹម​ថ្នាក់វិទ្យាល័យ និង​មិនបានជោគជ័យរៀនចប់មហាវិទ្យាល័យ៖

១. Yang Yang

ជាក់ស្ដែង Yang Yang បាន​បញ្ចប់​ការសិក្សា​ដោយជោគជ័យពីមុខជំនាញផ្នែករាំ នៅសាលា Chinese People’s Liberation Army Art Academy (ឬត្រូវ​បាន​គេស្គាល់ថាជាសាលាយោធា)។

Yang Yang បានចូលរៀនផ្នែកសិល្បៈយោធានៅពេលគាត់មានអាយុ ១២ ឆ្នាំ។ ជាងនេះទៅទៀត ថ្នាក់រៀនភាគច្រើនជាថ្នាក់សិល្បៈ ហើយមិនសូវមានមុខវិជ្ជាល្បីៗនោះទេ។

២. Xu Kai

តារាប្រុសរូបនេះ​បាន​ទទួល​ការសិក្សាអប់រំខ្ពស់បំផុតត្រឹម វិទ្យាល័យ។ ជាការពិត លោកបាន​ចូលរៀននៅសាកលវិទ្យាល័យ Department of Finance of South China Agricultural University ប៉ុន្តែការសិក្សារបស់លោកពុំបានទទួលជោគជ័យទេ។ ពេល​ខ្លួន​បាន​បង្ហាញ​មុខដំបូង​នាមជាតារាម៉ូដែល ក៏ជាពេល​ដែល​លោកចុះកុងត្រាជាមយយនឹង Zheng's Huanyu Film and Television ដែរ។

៣. Wang Yibo

បន្ទាប់ពីបញ្ចប់ការសិក្សានោវិទ្យាល័យ Yibo ក៏ត្រូវ​បាន​ជ្រើសរើសឲ្យចូលហ្វឹកហាត់សិល្បៈ (K-Pop) នៅ​ប្រទេសកូរ៉េខាងត្បូង។ ក្រោយពេលចេញមុខជាតារា K-Pop នាម​ជាសមាជិកក្រុម UNIQ លោក​ក៏សម្រេចជ្រើសមិនបន្តការសិក្សាមហាវិទ្យាល័យតែម្ដងទៅ។

៤. Song Weilong

កាលពីនៅក្មេង Song Weilong ក៏បាន​​ចូលហាត់គុននៅវត្ត Shaolin ដែរ។ មិនខុសពី Yibo ទេ Weilong ក៏បាន​រៀនត្រឹម​វិទ្យាល័យដែរ ហើយឈានដល់អាយុ ១៦ ឆ្នាំ លោកក៏ត្រូវ​បាន​គេ​ចាប់អារម្មណ៍ និងទាក់ទងឲ្យចូលសិល្បៈ ដោយសារមុខមាត់រាងកាយសង្ហា។​​

ប្រភព៖ beauty321