Chelsea ​យល់​ព្រម​យក​ Sancho ​និង​បញ្ចេញ Sterling ទៅ​ Arsenal

  • 2024-08-31 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តោ​ខៀវ​​បាន​ព្រម​ព្រៀង​ក្នុង​ការ​ខ្ចី​ជើង Jadon Sancho ពី​បិសាច​ក្រហម​ Manchester United ជាមួយ​លក្ខខណ្ឌ​​អាច​មាន​សិទ្ធ​ទិញ​ដាច់​ប្រសិន​បើ​ពេញ​ចិត្ត​ ខណៈ​ Raheem Sterling ក៏​ត្រូវ​បាន​ Arsenal ព្រម​ព្រៀង​ខ្ចី​​ជើង។

​ការ​ចរចា​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​រវាង​តោខៀវ Chelsea និង បិសាច​ក្រហម​​ក្នុង​ការ​ខ្ចី​ជើង​​មក​កាន់​ទឹក​ដី ​Stamford Bridge ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ Chelsea ​ភ្ជាប់​​ជាមួយ​​លក្ខខណ្ឌ​អាច​មាន​សិទ្ធ​​ទិញ​ដាច់​ផងដែរ​។ ក្រោយ​ពី​ក្លឹប​បាន​ព្រម​ព្រៀង​នៅ​​ពេល​នេះ​គឺ​គេ​រង់ចាំ​តែ​សាមី​ខ្លួន Sancho ឆ្លើយ​ថា​ Yes ប៉ុណ្ណោះ​ការ​ផ្ទេរ​នឹង​កើ​ត​ឡើង​។ យ៉ាង​ណា​គេ​ដឹង​ថា Sancho បាន​ស្វះស្វែង​រក​ផ្លូវ​ដើម្បី​ដើរ​ចេញ​ពី​ បិសាច​ក្រហម​ជា​​​​យូរ​មក​ហើយ ព្រោះ​តែ​គេ​​គ្មានឱកាស​បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់ Erik Ten Hag ។

ងាក​មក​កាន់ Sterling វិញ​​ក៏​មិន​ខុស​អី​ពី Sancho ​​ដែរ ពោល​គឺ​គេ​មិន​បាន​លេង​ទេ​ក្រោម​ការ​ដឹក​នាំ​របស់​ E. Maresca ​ដោយ​គេ​មើល​ឃើញ​ថា ៣​ប្រកួត​ចាប់​​ផ្ដើម​របស់​តោ​ខៀវ គ្មាន​ឈ្មោះ Sterling សូម្បី​តែ​នៅ​បម្រុង​។ ដូច្នេះ​គេ​ត្រូវ​តែ​រក​ច្រក​ចេញ​ដើម្បី​បាន​លេង​ ដើម្បី​ជា​ស្ពាន​អាច​មាន​ឱកាស​​ជាប់​​ជម្រើស​​ជាតិ​អង់គ្លេស​ឡើង​វិញ​​។ ពេលនេះ Arsenal ក៏​បាន​ព្រម​ព្រៀង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​​អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​រួចរាល់​អស់​ហើយ​ មិន​ថា​គ្រូ​បង្វឹក​លោក Mikel Arteta និង​កីឡាករ​ផ្ទាល់​គឺ​បាន​ព្រម​ព្រៀង​គ្នា​អស់​​ស្ទើរ​តែ​១០០​%​ទៅ​ហើយ​ ពោល​គឺ​រង់​ចាំ​តែ​ពេលវេលា​ប្រកាស​ផ្លូវ​ការ​ប៉ុណ្ណោះ​៕ ​​​​​​

Daro Ly

អត្ថបទថ្មី