ក្រុមហ៊ុន អ៊ែរ អេស៊ា នៅតែបន្តឈានមុខគេជាមួយនឹងតម្លៃជើងហោះហើរដ៏សមរម្យបំផុត ដោយបានឈ្នះពានរង្វាន់ក្នុងកម្មវិធី World Travel Awards Asia

  • 2024-09-07 03:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា បានអបអរការទទួលជ័យជម្នះចំនួនពីរផ្ទួនគ្នាក្នុងពិធីប្រគល់ពានរង្វាន់គោលដៅទេសចរណ៍ពិភពលោកប្រចាំទ្វីបអាស៊ី និងអូសេអានី World Travel Awards Asia and Oceania 2024 នៅទីក្រុងម៉ានីលកាលពីយប់មិញនេះ ដោយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល 9 ឆ្នាំជាប់ៗគ្នា និងជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសេវាបដិសណ្ឋារកិច្ចលើយន្តហោះល្អក្នុងតម្លៃទាបបំផុតឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នាផងដែរ។

លោក Ricky Isla ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia ក្នុងប្រទេសហ្វីលីពីន បានទទួលយកពានរង្វាន់អាកាសចរណ៍ដែលមានតម្លៃទាបបំផុតឈានមុខគេនៅក្នុងតំបន់អាស៊ីឆ្នាំ 2024 និងពានរង្វាន់សេវាបដិសណ្ឋារកិច្ចលើយន្តហោះក្នុងតម្លៃទាប Asia and Oceania 2024 បំផុតឈានមុខគេក្នុងកម្មវិធី World Travel Awards Asia and Oceania 2024 ក្នុងទីក្រុងម៉ានីល នៅថ្ងៃទី 03 ខែកញ្ញា ឆ្នាំ 2024។

ភាពឈានមុខគេរបស់ក្រុមហ៊ុន **អ៊ែរ អេស៊ា** ក្នុងប្រភេទធំៗពីរត្រូវបានលេចឡើងម្តងហើយម្ដងទៀត ដែលធ្វើឡើងដោយឆ្លងកាត់ដំណាក់កាលបោះឆ្នោតជ្រើសរើសពីសំណាក់អតិថិជន ស្ថានប័នឧស្សាហកម្មអាកាសចរណ៍ និងភ្ញៀវទេសចរណ៍រាប់លានអ្នកទូទាំងតំបន់។

យោងតាមកំណត់ត្រារយៈពេល 23 ឆ្នាំរបស់ខ្លួននៃកិច្ចប្រតិបត្តិការពហុមជ្ឈមណ្ឌលបណ្ដាញផ្លូវអាកាសដែលវិវត្ដក្នុងតំបន់អាស៊ី ក្រុមហ៊ុន អ៊ែរ អេស៊ា បន្តផ្តល់នូវការកែលម្អតាមបទពិសោធរបស់អតិថិជន ដោយស្របតាមការប្ដេជ្ញារបស់ខ្លួនក្នុងការផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរក្នុងតម្លៃទាបបំផុត។ តាមរយៈការកែលម្អជាបន្តបន្ទាប់សម្រាប់ដំណើរការកក់ ចំណុចទំនាក់ទំនងការធ្វើដំណើរ ក៏ដូចជាសេវាកម្មសម្បូរដ៏បែបចម្រុះច្រើនមុខទៀតប្រកបដោយភាពច្នៃប្រឌិតដើម្បីតម្រូវដល់ភាពងាយស្រួលសម្រាប់អតិថិជន ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ធានាទាំងការផ្ដល់នូវតម្លៃដ៏សមរម្យបំផុត និងគុណភាពខ្ពស់ដើរទន្ទឹមគ្នា។

ចំពោះការបើកដំណើរការឡើងវិញ និងគម្រោងបើកដំណើរការប្រើប្រាស់នូវកងនាវាអាកាសចរណ៍របស់ខ្លួននាពេលខាងមុខនេះ នឹងមិនត្រឹមតែអាចនាំឱ្យក្រុមហ៊ុន AirAsia ស្វែងរកទិសដៅថ្មីៗប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកផ្លូវហោះហើរដោយឆ្លងកាត់ទ្វីបផ្សេងៗគ្នាផងដែរ នេះជាការពិតជាក់ស្ដែងដូចនឹងការផ្ដល់ជូននូវតម្លៃដ៏សមរម្យបច្ចុប្បន្ននេះដែរ។

លោក Bo Lingam ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group Limited បានលើកឡើងថា " វាពិតជាពានរង្វាន់ដ៏អស្ចារ្យមួយនឹកស្មានមិនដល់ ដែលត្រូវបានទទួលស្គាល់ដោយអ្នកបោះឆ្នោតជាច្រើន ហើយបាននាំយើងឱ្យឈ្នះពានរង្វាន់នេះនៅក្នុងកម្មវិធីលំដាប់អន្ដរជាតិ World Travel Awards ដែលស្ដែងឱ្យឃើញពីការពេញចិត្តពេញថ្លើមពីសំណាក់ភ្ញៀវទេសចរណ៍របស់យើង។ ដោយមានសន្ទុះភ្ញៀវទេសចរណ៍កើនឡើងយ៉ាងច្រើនកុះករជាង 800 លាននាក់ ចាប់តាំងពីថ្ងៃដំបូងទល់រហូតមកដល់សព្វថ្ងៃនេះ ដំណើរនៃភាពរីកចម្រើនរបស់យើងផ្អែកទៅលើការបង្កើតនូវភាពច្នៃប្រឌិតថ្មីៗ និងការកែលម្អតម្រូវសម្រាប់ភាពងាយស្រួល។

"នៅក្នុងឆ្នាំ 2024 យើងរំពឹងថានឹងដំណើរការជើងហោះហើរចំនួន 440, 000 ។ ដោយសន្ទុះនៃការរីកលូតលាស់របស់យើងជាមួយនឹងយន្ដហោះ និងផ្លូវហោះហើរថ្មីៗនោះ គឺទទួលបានដោយការប្រកាន់ខ្ជាប់នូវគោលជំហរដ៏រឹងមាំនៃប្រតិបត្ដិការ និងយោងទៅតាមបទពិសោធរបស់អតិថិជនផ្ទាល់ ហើយក៏បានមកពីការស្ទង់មតិដោយផ្ដល់ពិន្ទុពីអ្នកផ្សព្វផ្សាយសុទ្ធសាធ ខណៈពេលដែលប្រតិបត្តិការហោះហើររបស់យើងបានពង្រីកច្រើនជាង 6 ដងមកហើយ ចាប់តាំងពីឆ្នាំ 2021។"

"ពេលសម្លឹងឆ្ពោះទៅកាន់អនាគត យើងពិតជាមានក្ដីរំភើបរីករាយចំពោះផែនការរបស់យើងក្នុងការតភ្ជាប់ទៅកាន់ទ្វីបកាន់តែច្រើន ជាមួយនឹងការបន្ថែមជម្រើសជើងហោះហើរ បូករួមនឹងការផ្ដល់នូវតម្លៃដ៏សមរម្យ និងសេវាកម្មដ៏ល្អឥតខ្ចោះដល់ភ្ញៀវទេសចរណ៍របស់យើង ដោយយើងអនុវត្តតាមគោលការណ៍និរន្ដរភាពយ៉ាងយកចិត្តទុកដាក់ក្នុងការប្រតិបត្តិការរបស់យើង។"

“យើងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នករៀបចំកម្មវិធី World Travel Awards ដៃគូឧស្សាហកម្មអាកាសចរណ៍របស់យើងទាំងអស់ និងភ្ញៀវទេសចរណ៍របស់យើងសម្រាប់ការជឿទុកចិត្ត និងការគាំទ្រ។ ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពមួយដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែរបស់ AirAsia Allstars ជាង 21,000 នាក់របស់យើង ដែលទទួលភ្ញៀវយ៉ាងចិត្តទុកដាក់ និងចាត់ទុកពួកគេជាវត្ថុដ៏មានតម្លៃលើសពីអ្វីៗទាំងអស់ ហើយយើងនឹងនៅតែបន្ដវិវឌ្ឍឱ្យកាន់តែប្រសើរឡើងជានិច្ច។"

Suhaila Hassan នាយកក្រុមហ៊ុន AirAsia Group of Cabin Crew បានបន្ថែមថា “ការផ្ដោតលើគោលការណ៍ប្រតិបត្ដិការដ៏ល្អឥតខ្ចោះរបស់យើងតាមរយៈការផ្ដល់នូវជើងហោះហើរក្នុងតម្លៃទាបនេះ បានជំរុញឱ្យមានផលប្រយោជន៍ច្រើនក្នុងការចំណាយដ៏សមរម្យបំផុត ស្របពេលយើងកំពុងបន្ដលើកកម្ពស់គុណភាពសេវាកម្មបន្ថែមផ្សេងៗទៀត។ ជាមួយនឹងអ្នកបម្រើការលើយន្ដហោះ 5000 នាក់ ដែលជាអ្នកផ្ដល់សេវាកម្មដ៏មានជំនាញ និងឆ្លងកាត់បទពិសោធបម្រើភ្ញៀវលើយន្ដហោះរាប់លាននាក់ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន អ៊ែរ អេស៊ា ក៏បានជាប់ឈ្មោះជាជម្រើសអាកាសចរណ៍ល្អជាងគេ ដែលមានសេវាបដិសណ្ឋារកិច្ចលើយន្តហោះល្អលើសពីតម្លៃដែលចំណាយនៅតំបន់អាស៊ីក្នុងរយៈពេល 8 ឆ្នាំជាប់ៗគ្នា នេះហើយដែលបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញារបស់ពួកគេ និងជំរុញឱ្យយើងនៅតែបន្ដវិវឌ្ឍន៍ថែមមួយកម្រិតទៀត។"

លោក Graham Cooke ស្ថាបនិក និងជាប្រធាននៃកម្មវិធីពានរង្វាន់គោលដៅទេសចរណ៍ពិភពលោក World Travel Awards ក៏បានមានប្រសាសន៍ផងដែរថា “ក្រុមហ៊ុន AirAsia នៅតែបន្តគ្រប់គ្រងពានរង្វាន់សម្រាប់សេវាកម្មជើងហោះហើរដែលមានតម្លៃទាបជាងគេនេះ។ សូមអបអរសាទរដល់ក្រុមហ៊ុន អ៊ែរ អេស៊ា ដែលបានធ្វើសម្រេចម្តងទៀតនៅក្នុងប្រភេទពានរង្វាន់សំខាន់ៗចំនួនពីរនៅទូទាំងទ្វីបអាស៊ី និងអាស៊ីប៉ាស៊ីហ្វិក។ ហើយយើងនឹងទន្ទឹមរង់ចាំមើលក្រុមហ៊ុន AirAsia Group នឹងលេចខ្ពស់ឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។"

គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន Airline Group ក៏ត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ 2024 ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតក្នុងពិភពលោករយៈពេល 15 ឆ្នាំជាប់ៗគ្នា ហើយត្រូវបានទទួលស្គាល់ថាជាអាកាសចរណ៍ដែលមានសុវត្ថិភាពជាងគេលើពិភពលោកក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃជើងហោះហើរទាបដទៃទៀត។

ជាមួយគ្នានេះដែរ ដោយស្របតាមកិច្ចខិតខំប្រឹងប្រែងដើរតាមគោលការណ៍និរន្ដរភាព ដោយរួមបញ្ចូលទាំងជាមួយកិច្ចសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍របស់ខ្លួន ក្រុមហ៊ុន AirAsia ត្រូវបានឈរក្នុងចំណាត់ថ្នាក់របស់យុទ្ធនាការកិច្ចគាំពារដើម្បីនិរន្ដរភាពបរិស្ថាន Gold Environmental Sustainability ដែលត្រូវបានវាយតម្លៃ និងត្រួតពិនិត្យរបាយការណ៍ដោយមជ្ឈមណ្ឌលអាកាសចរណ៍ CAPA-Envest Global Airline Sustainability Benchmarking Report ក្នុងឆ្នាំ 2023

កាន់តែពិសេសបំផុតនោះ ដើម្បីជាការអបអរជ័យជម្នះដ៏អស្ចារ្យនេះ ក្រុមហ៊ុន AirAsia នឹងផ្តល់ជូននូវតម្លៃប្រូម៉ូសិនសម្រាប់ជើងហោះហើរក្នុងស្រុកពីរាជធានីភ្នំពេញទៅខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិពីរាជធានីភ្នំពេញទៅកូឡាឡាំពួរក្នុងតម្លៃចាប់ពី 49 ដុល្លារក្នុងមួយជើង។

សម្រាប់ជើងហោះហើរទាំងអស់ អ្នកអាចកក់បានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 08 ខែកញ្ញា ឆ្នាំ 2024 តាមរយៈកម្មវិធីទូរស័ព្ទដៃ AirAsia MOVE (អតីត airasia Superapp) និងគេហទំព័រ airasia.com ចំពោះការធ្វើដំណើរចាប់ពីថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2025 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2026។

តម្លៃសំបុត្រហោះហើរក្នុងមួយជើង បានរួមបញ្ចូលទាំងពន្ធអាកាសយានដ្ឋាន ថ្លៃបន្ថែមប្រេង និងថ្លៃសេវាកម្មផ្សេងៗតាមការអនុវត្ត។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។