Ford Ranger 2025 អាចសាកភ្លើងជិះបានជិត ៥០គ.ម ដែរ តែក៏នៅមាន Wildtrak និង XLT

  • 2024-09-17 03:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពិព័រណ៍ IAA Transportation 2024 នៅប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Ford បាន​បង្ហាញ​ចេញផ្លូវការ​នូវរថយន្ត Ford Ranger 2025 PHEV ដែល​ជា option ថ្មីលើកដំបូង ដែល​ប្រើប្រាស់​ឥន្ធនៈផង និងសាកភ្លើងផង។ យ៉ាងណាមិញ អតិថិជននៅតែអាចស្វែងរកជម្រើស option Wildtrak និង XLT បានដដែល​ នៅពេល​វាចេញលក់លើទីផ្សារ។

រថយន្តភីកអាប់ PHEV នេះ ប្រើម៉ាស៊ីន EcoBoost ចំណុះ ២,៣លីត្រ បំពាក់ជាមួយម៉ូទ័រអគ្គិសនី ១០១សេះ ដែល​អាចផលិត​បានកម្លាំងសរុប ២៧៥សេះ និងកម្លាំងរមួល ៦៩០ញូតុនម៉ែត្រ។ វាមកជាមួយប្រអប់លេខអូតូ ១០វគ្គ និង e-4WD និងមាន​សមត្ថភាពផ្ទុកទម្ងន់បាន ១តោន និងអូសសណ្តោងបានដល់ ៣,៥តោន។

ចំពោះកញ្ចប់អាគុយរបស់ Ford Ranger នេះ ទំហំ ១១,៨គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបាន​ចម្ងាយ ៤៥គីឡូម៉ែត្រ ពេលប្រើម៉ូដអគ្គិសនីសុទ្ធ។ បន្ថែម​លើសនេះ វាក៏បំពាក់​ប្រព័ន្ធជាន់ហ្វ្រាំង​សាកថាមពលឡើងវិញផងដែរ។ ដោយសារតែវាបំពាក់​មុខងារ Pro Power Onboard ដូច្នេះវាអនុញ្ញាតឱ្យម្ចាស់រថយន្ត​ សាកភ្លើងពីរថយន្តវិញ ជាមួយនឹងប្រភពថាមពលស្តង់ដា ២,៣គីឡូវ៉ាត់ ឬជម្រើស ៦,៩គីឡូវ៉ាត់។

Ford Ranger PHEV បំពាក់ speaker B&O ១០គ្រាប់, អេក្រង់ថាច់ស្គ្រីន ១២អ៊ីញ និងកាមេរ៉ាឌីជីល 360, ចង្កៀង Matrix LED, ប៉ាណាសំបុកឃ្មុំ, យ៉ាន់កង់ ១៨អ៊ីញ និងមានប្រព័ន្ធជំនួយ Pro Trailer Backup Assist៕

អត្ថបទ៖ សំភី