Harry Kane ស៊ុត៤គ្រាប់បំបែកកំណត់ត្រាកីឡាករអង់គ្លេសស៊ុតច្រើនជាងគេនៅ UCL
- 2024-09-18 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Harry Kane ស៊ុត៤គ្រាប់បំបែកកំណត់ត្រាកីឡាករអង់គ្លេសស៊ុតច្រើនជាងគេនៅ UCL
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុត៤គ្រាប់ម្នាក់ឯងក្នុងការប្រកួតបើកឆាក UEFA Champions League ដើម្បីជួយ Bayern Munich យកឈ្នះទៅលើក្រុម Dinamo Zagreb ៩-២ ។ ក្នុងការស៊ុត៤គ្រាប់ម្នាក់ឯងនេះជួយឲ្យគេក្លាយជាកីឡាករអង់គ្លេសដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងពានរង្វាន់មួយនេះចំនួន ៣៣គ្រាប់ បំបែកកំណត់ត្រារបស់ Wayne Roney ដែលមានកំណត់ត្រា៣០គ្រាប់។
៤គ្រាប់របស់ Harry Kane រកបាននៅនាទីទី១៩, ៥៧, ៧៣ និង ៧៨ ក្នុងចំណោម៤គ្រាប់នោះមានបាល់ប៉េណាល់ទីចំនួន ៣គ្រាប់។ គ្រាប់បាល់កើតឡើង៩-២នេះគឺជាការស៊ុតគ្នាច្រើនបំផុតប្រវត្តិប្រកួត UCL ខណៈដែលកាលពីពេលកន្លងទៅធ្លាប់មានការស៊ុតបែបនេះ៨-៣ កាល២០០៣ រវាងក្រុម Monaco និង Deportivo La Coruna និងការស៊ុតគ្នាច្រើនបំផុតកាល២០១៦ រវាងក្រុម Dortmund និង Legia Warsaw ៨-៤ ក្នុងឆ្នាំ២០១៦។
រដូវកាលនេះ Kane ស៊ុត៩គ្រាប់ហើយក្នុងការប្រកួត៥លើកឲ្យក្រុមលោក Vincent Kompan បន្ទាប់ពីធ្វើបាន ៣ គ្រាប់ម្នាក់ឯងកាលពីថ្ងៃសៅរ៍ដោយជួយ Bayern យកឈ្នះ Holstein Kiel ៦-១ ៕