ផ្សារទំនើប Super Duper បើកសម្ភោធជាផ្លូវការនៅ ទួលគោក

  • 2024-09-19 06:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងល្អ សម្រាប់អ្នករស់នៅតំបន់ទួលគោក! កាលពីព្រឹកថ្ងៃទី 19 កញ្ញា 2024 ផ្សារទំនើប Super Duper ទើបប្រកាសសម្ភោធជាផ្លូវការនូវសាខាទួលគោក របស់ខ្លួន ដែលមានទីតាំងនៅលើផ្លូវ 337 ទល់មុខភោជនីយដ្ធាន យី ស៊ាំង

ផ្សារទំនើប Super Duper ត្រូវបានគ្រប់គ្នាស្គាល់ថា ជាផ្សារទំនើប ដែលបើកដំណើរការ 24ម៉ោង តែមួយគត់នៅរាជធានីភ្នំពេញ និងជាផ្សារទំនើប មួយដែលពោរពេញទៅដោយផលិតផលក្នុង និងក្រៅស្រុក ដែលនាំចូលមកពីប្រទេសអូស្ត្រាលី អាមេរិក ចក្រភពអង់គ្លេស សហភាពអ៊ីរ៉ុប ព្រមទាំងបណ្តាប្រទេសផ្សេងទៀត ជាច្រើនទៀត មានគុណភាពល្អ ដែលពិបាកស្វែងរកបាននៅផ្សារទំនើបដទៃទៀត។ ក្នុងឪកាសដ៏ពិសេសនេះផ្សារទំនើប Super Duper ក៏បានផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេស 10% ទៅលើគ្រប់មុខទំនិញទាំងអស់ ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែកញ្ញានេះតែប៉ុណ្ណោះ!

ការបើកសម្ភោធសាខាថ្មីនេះ ត្រូវបានគេមើលឃើញថា ទទួលបានការគាំទ្រ ដោយផ្សារទំនើបនេះបានផ្តល់ភាពងាយស្រួលដល់អតិថិជន, បុគ្គលិកមានភាពរួសរាយ រាក់ទាក់, មានចំណតឡានស្រួល ជាពិសេសការទិញឥវ៉ាន់ពេលយប់ លែងជាបញ្ហាទៀតហើយ៕