ផែនទីពិភពលោក កាលពីរាប់ម៉ឺនរាប់ពាន់ឆ្នាំមុន មានរូបរាងយ៉ាងណាខ្លះ?

  • 2024-09-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផែនទីពិភពលោក ទម្រាំមានរូបរាងដូចបច្ចុប្បន្ននឹងត្រូវបានទទួលស្គាល់ពីគ្រប់ប្រភេទ គឺបានឆ្លងកាត់នូវការគូសផែនទីដែលមានរូបរាងជាច្រើនទម្រង់។ ក្នុងនោះកាលពីរាប់ម៉ឺន រាប់ពាន់ឆ្នាំមុន នៅពេលដែលមិនមានក្រដាសសម្រាប់គូស គេក៏បានគូសលើវត្ថុផ្សេងៗ។ សូមមើលខាងក្រោម៖

១. ផែនទីលើភ្លុកដំរីបុរាណ

-ឆ្នាំគូសផែនទី៖ ២៥០០០មុនគ.ស

-ទីតាំងគូសផែនទី៖ បច្ចុប្បន្នជាក្រុង Pavlo សាធារណរដ្ឋឆែក

-អ្នកគូសផែនទី៖ មិនស្គាល់អត្តសញ្ញាណ

-ផែនទីនេះបង្ហាញពី ភ្នំ, ទន្លេ, ជ្រលង និងផ្លូវជុំវិញក្រុង Pavlov កាលពីពេលនោះ។

២. ផែនទីដែលឆ្លាក់លើជញ្ជាំងនៅរូងភ្នំ Lascaux

-ឆ្នាំគូសផែនទី៖ ១៧០០០មុនគ.ស

-ទីតាំងគូសផែនទី៖ ជិតភូមិ Montignac ប្រទេសបារាំង

-អ្នកគូសផែនទី៖ មិនស្គាល់អត្តសញ្ញាណ

-ផែនទីនេះបង្ហាញពីប្រព័ន្ធផ្កាយ៣ ឬផ្កាយត្រីកោណ និងសត្វគោ សេះ និងប្រើស។

៣. ផែនទីឆ្លាក់លើជញ្ជាំងថ្មនៅរូងភ្នំ Abauntz Lamizulo

-ឆ្នាំគូសផែនទី៖ ១៤០០០មុនគ.ស

-ទីតាំងគូសផែនទី៖ តំបន់ Navarre ភាគខាងជើងអេស្ប៉ាញ

-អ្នកគូសផែនទី៖ អាចជាអ្នកប្រមាញ់សត្វជនជាតិ Magdalenian

-ផែនទីនេះបង្ហាញពីតំបន់ជុំវិញរូងភ្នំ Abauntz Lamizulo និងសត្វដូចជា ក្តាន់ក្រហម និងសត្វ ibex ដែលស្ថិតក្នុងអម្បូរពពែព្រៃ។

៤. ផែនទី Turin Papyrus គូសលើក្រដាសក្រាសម្យ៉ាង

-ឆ្នាំគូសផែនទី៖ ១១៦០មុនគ.ស

-ទីតាំងគូសផែនទី៖ ប្រទេសអេហ្ស៊ីប

-អ្នកគូសផែនទី៖ ឈ្មោះ Amennakhte ជនជាតិអេហ្ស៊ីប

-ផែនទីនេះបង្ហាញពីតំបន់ Wadi Hammamat ក្នុងវាលខ្សាច់ភាគខាងកើតអេហ្ស៊ីប។

៥. ផែនទីពិភពលោក គូសលើដីឥដ្ឋ

-ឆ្នាំគូសផែនទី៖ ស.វទី៦ មុនគ.ស

-ទីតាំងគូសផែនទី៖ អាណាចក្របាប៊ីឡូន (បច្ចុប្បន្នជាអ៊ីរ៉ាក់)

-អ្នកគូសផែនទី៖ មិនស្គាល់អត្តសញ្ញាណ

-ផែនទីនេះបង្ហាញពីពិភពលោក ក្នុងសម័យអាណាចក្របាប៊ីឡូន។

៦. ផែនទី Anaximander ដែលគូសលើផ្ទៃនៃលោហធាតុរាងមូលម្យ៉ាង

-ឆ្នាំគូសផែនទី៖ ចន្លោះឆ្នាំ ៦១០ ដល់ ៥៤៦មុនគ.ស

-ទីតាំងគូសផែនទី៖ ក្រុងបុរាណ Miletus របស់ក្រិច ប៉ុន្តែបច្ចុប្បន្នជាទឹកដីតួកគី

-អ្នកគូសផែនទី៖ទស្សនវិទូក្រិចឈ្មោះ Anaximander

-ផែនទីនេះបង្ហាញពីពិភពលោកក្នុងសម័យក្រិចបុរាណ។

៧. ផែនទី Hecataeus

-ឆ្នាំគូសផែនទី៖ ចន្លោះឆ្នាំ ៥៥០ – ៤៧៦មុនគ.ស

-ទីតាំងគូសផែនទី៖ ក្រុងបុរាណ Miletus របស់ក្រិច ប៉ុន្តែបច្ចុប្បន្នជាទឹកដីតួកគី

-អ្នកគូសផែនទី៖ ជាអ្នកប្រវត្តិសាស្រ្ត និងភូមិសាស្រ្តក្រិចឈ្មោះ Hecataeus

-វត្ថុធាតុសម្រាប់គូសផែនទី៖ មិនដឹងច្បាស់

-ផែនទីនេះបង្ហាញពីពិភពលោកក្នុងសម័យក្រិចបុរាណ។

៨. ផែនទី Eratosthenes

-ឆ្នាំគូសផែនទី៖ ចន្លោះឆ្នាំ ២៧៦ – ១៩៤មុនគ.ស

-ទីតាំងគូសផែនទី៖ ក្រិចបុរាណ

-អ្នកគូសផែនទី៖ ជាគណិតវិទូ, អ្នកភូមិសាស្រ្ត និងតារាសាស្រ្តក្រិចឈ្មោះ Eratosthenes

-វត្ថុធាតុសម្រាប់គូសផែនទី៖ ទឹកខ្មៅ និងស្បែក

-ផែនទីនេះបង្ហាញពីពិភពលោកក្នុងសម័យក្រិចបុរាណ។

៩. ផែនទី Strabo

-ឆ្នាំគូសផែនទី៖ មិនច្បាស់ទេ ប៉ុន្តែគេសន្និដ្ឋានថាអាចគូសនៅក្រោយឆ្នាំ ២០មុនគ.ស

-ទីតាំងគូសផែនទី៖ តំបន់ Anatolia ក្នុងសម័យចក្រភពរ៉ូមុំាង ប៉ុន្តែបច្ចុប្បន្នជាទឹកដីតួកគី

-អ្នកគូសផែនទី៖ ជាទស្សនវិទូ ប្រវត្តិវិទូ និងអ្នកភូមិសាស្រ្តក្រិច ឈ្មោះ Strabo

-វត្ថុធាតុសម្រាប់គូសផែនទី៖ ទឹកខ្មៅ និងស្បែក

-ផែនទីនេះបង្ហាញពីពិភពលោកក្នុងសម័យក្រិចបុរាណ និងរ៉ូមុំាង៕

ប្រភព៖ Oldest

អត្ថបទ៖ សំភី

អត្ថបទថ្មី