បើបូកចំនួនជណ្តើរប្រាសាទក្នុងអរិយធម៌ Maya នេះ គឺស្មើនឹងចំនួនថ្ងៃក្នុងមួយឆ្នាំ

  • 2024-10-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ El Castillo ដែលជាប្រាសាទដ៏ល្បីល្បាញមួយក្នុងអរិយធម៌ Maya ត្រូវបានសង់ឡើងដោយផ្អែកលើតារាសាស្រ្តយ៉ាងពិសេស។ ប្រាសាទនេះមានមុខ ៤ទិស ដោយមុខទិសនីមួយៗមានជណ្តើរឡើងចំនួន ៩១កាំ សរុបទាំង៤មុខទិស មាន៣៦៤កាំ បុន្តែបូកបន្ថែម ១កាំនៅលើកំពូលទៀត គឺស្មើនឹង ៣៦៥កាំ។ ចំនួននេះ គឺស្មើនឹង ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំតែម្តង។

ប្រាសាទនេះស្ថិតនៅទីក្រុង Chichen Itza ដែលជាទីក្រុងដ៏រុងរឿងបំផុតរបស់ Maya ត្រូវបានសាងសង់ពីស.វទី៨ ដល់ ១២។ ប្រាសាទដែលមានកម្ពស់សរុប ៣០ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងជារាងពីរ៉ាមីត ដើម្បីឧទ្ទិសដល់ព្រះជាម្ចាស់ Kukulkan របស់ពួក Maya។

បច្ចុប្បន្នប្រាសាទ El Castillo ស្ថិតនៅក្រុង Tinum រដ្ឋ Yucatan ប្រទេសម៉ិកស៊ីកូ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម