ទាំងគ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជាពង្រឹងឆន្ទៈពលីដើម្បីការប្រកួតទល់ឆាយនីសតៃប៉ិ
- 2024-10-11 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងគ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជាពង្រឹងឆន្ទៈពលីដើម្បីការប្រកួតទល់ឆាយនីសតៃប៉ិ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតទល់ក្រុមជម្រើសជាតិឆាយនីសតៃប៉ិ នាម៉ោងយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។
ក្នុងការប្រកួតលោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយមុនការប្រកួតថា កីឡាករកម្ពុជាហាក់បាត់ទំនុកចិត្តក្រោយខកខានឈ្នះការប្រកួត។ ហេតុដូច្នេះពេលនេះកីឡាករទាំងអស់ពិតជាត្រូវការជ័យជម្នះត្រឡប់មកវិញ ហើយលោកនិងកីឡាករទាំងអស់បានពង្រឹងឆន្ទៈការប្រកួតនេះថាត្រូវធ្វើយ៉ាងណាឲ្យអស់ពីលទ្ធភាព។
ជាមួយគ្នានោះដែរប្រធានក្រុមជម្រើសជាតិកម្ពុជា សឿយ វិសាល បានសម្ដែងការអារម្មណ៍ប្ដេជ្ញាចិត្តធ្វើយ៉ាងណា ពលីសម្រាប់ការប្រកួតដ៏សំខាន់មួយនេះ។ គេបានចុចលើចំណុចដែលកីឡាករចង់បានលទ្ធផលល្អជួនអ្នកគាំទ្រ ព្រោះកន្លងមកគេមើលឃើញថាអ្នកគាំទ្រមិនសប្បាយចិត្តឡើយសម្រាប់លទ្ធផលរបស់ជម្រើសជាតិ៕