បែលហ្សិក ចាញ់ បារាំង ទាំងដៃគូមានគ្នាត្រឹម១០នាក់
- 2024-10-15 00:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែលហ្សិក ចាញ់ បារាំង ទាំងដៃគូមានគ្នាត្រឹម១០នាក់
ចន្លោះមិនឃើញ
បែលហ្ស៊ិក ចាញ់ បារាំង ក្នុងលទ្ធផល ២-១ ក្នុងទឹកដីរបស់ខ្លួនឯង បើទោះបីបារាំងទទួលបានកាតក្រហមម្នាក់សល់គ្នាត្រឹម១០នៅតែមិនអាចតាមបានស្មើត្រឡប់មកវិញក្នុងការប្រកួត UEFA Nations League សប្ដាហ៍ទី៤ ក្នុង League A ក្រុមទី២។
ក្នុងការប្រកួតនោះមានការសម្រុកគ្នាយ៉ាងខ្លាំងហើយនៅវគ្គទី១ម្ចាស់ផ្ទះ បែលហ្ស៊ិក ទទួលបានឱកាសមានបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់មុននៅនាទីទី២៣ប៉ុន្តែ Y.Tielemans ទាត់បាល់ពិន័យនោះមិនចូល។ ចូលដល់នាទីទី៣៥ ខាងបារាំងក៏មានបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់វិញហើយធ្វើបានសម្រេចដោយកីឡាករ R.Kolo Muani ។
ចូលដល់នាទីទី៤៥+៣ L.Openda របស់ក្រុមម្ចាស់ផ្ទះក៏បានតាមបានស្មើ ហើយការប្រកួតក៏បានបញ្ចប់វគ្គទី១ក្នុងលទ្ធផល១-១។ ចូលដល់វគ្គទី២ក្រុមទាំងពីរនៅតែសម្រុកគ្នាទៅវិញទៅមករហូតដល់នាទីទី៦២ R.Kolo Muani របស់បារាំងដដែលក៏ធ្វើបានគ្រាប់ទី២ បង្កើតការនាំមុខ២-១។ ការប្រកួតក៏អូសបន្លាយដល់នាទីទី៧៦ខ្សែបម្រើ A. Tchouameni របស់បារាំងក៏ទទួលបានកាតក្រហម។ យ៉ាងណាដ្បិតតែទទួលបានកាតក្រហមក៏ពិតមែន ប៉ុន្តែបែលហ្ស៊ិកហាក់មិនអាចសម្រុកបារាំងបានសម្រេចបានឡើយការប្រកួតកីរក្សាលទ្ធផល២-១ដល់ចប់ការប្រកួត។
លទ្ធផល២-១ ជួយឲ្យបារាំងបន្តរក្សាលេខរៀងទី២ក្នុងតារាង league A ក្រុមទី២ដដែលដោយមាន៩ពិន្ទុហើយក្រុមដែលលេខ១គឺអ៊ីតាលី មាន១២ពិន្ទុពេញដែលលេងបាន៤ប្រកួតឈ្នះទាំង៤ ខណៈ បែលហ្ស៊ិក ស្ថិតនៅលេខ៣មានតែ៤ពិន្ទុប៉ុណ្ណោះ៕