កីឡាការិនីគូស្នេហ៍នារីដូចគ្នាមួយគូនេះនឹងបង្កើតបុត្រនៅឆ្នាំក្រោយ
- 2024-11-19 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនីគូស្នេហ៍នារីដូចគ្នាមួយគូនេះនឹងបង្កើតបុត្រនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
កីឡាការិនី Sam Kerr របស់ក្លឹបតោខៀវ Chelsea ផ្នែកនារី និងកីឡាការិនី Kristie Mewis របស់ក្លឹប West Ham នឹងគ្រោងយកបុត្រនៅឆ្នាំ២០២៥។
ប្រធានក្រុមបាល់ទាត់នារីរបស់ប្រទេសអូស្រ្តាលី Kerr បច្ចុប្បន្ននេះមានវ័យ៣១ឆ្នាំទៅហើយ ខណៈដៃគូសង្សារជានារីដូចគ្នារបស់នាងមានឈ្មោះថា Mewis មានវ័យ៣៣ឆ្នាំជាកីឡាការិនីជម្រើសជាតិអាមេរិក។ ពូកគេទាំងពីរបានធ្វើការប្រកាសជាសាធារណៈនៅលើគណនី Instagram របស់ Kerr ថាពួកគេនឹងយកបុត្រនៅឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងខ្លឹមសារបង្ហោះនោះ Kerr បានរៀបរាប់យ៉ាងដូច្នេះថា «ចូលរួមត្រេកអរយ៉ាងខ្លាំងដល់ Kristie និងខ្លួនឯងផងដែរ ដែលនឹងបង្កើតបានកូនដំបូង»។ Kerr ជាកីឡាការិនីឆ្នើមរបស់ប្រទេសអូស្ត្រាលី ដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងកំឡុងពេលបច្ចុប្បន្ន។ នាងបានឈ្នះពាន Women's Super League ចំនួន៥លើក ឈ្នះពាន FA Cup ៣លើក, League Cup ចំនួន២លើក និងពាន Community Shield ជាមួយ Chelsea បាន១រដូវកាលផងដែរ។ នាងបានចុះកុងត្រាថ្មីជាមួយ Chelsea បន្ថែម២ឆ្នាំទៀតកាលពីខែមិថុនា បើទោះមិនទាន់បានចូលលេងតាំងពីខែមករាឆ្នាំ២០២៤ ដោយសាររបួសជង្គង់ក៏ដោយ។
ចំណែកជាកីឡាការិនីជម្រើសជាតិអាមេរិកដែលបានចូលរួមលេងឲ្យជម្រើសជាតិបានសរុបចំនួន ៥៣លើក និងបានចូលរួមជាមួយ West Ham កាលពីខែធ្នូ ឆ្នាំមុនបន្ទាប់ពីផ្ទេរពីក្លឹប NJ/NY Gotham ៕