Pep ៖ កីឡាករឈឺចាប់ជាងអ្នកណាទាំងអស់នៅពេលក្រុមទទួលបានលទ្ធផលបរាជ័យផ្ទួនៗដូច្នេះ
- 2024-11-25 02:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ៖ កីឡាករឈឺចាប់ជាងអ្នកណាទាំងអស់នៅពេលក្រុមទទួលបានលទ្ធផលបរាជ័យផ្ទួនៗដូច្នេះ
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការរបស់ក្រុម Manchester City បាននិយាយថា កីឡាករឈឺចាប់ជាងអ្នកណាទាំងអស់នៅពេលក្រុមទទួលបានលទ្ធផលបែបនេះ។
មេឃខៀវបានបរាជ័យផ្ទួនៗ ពោលគឺ៥ប្រកួតជាប់ៗគ្នាហើយ ក្នុងនោះការចាញ់ក្នុងដី៤-០ទៅលើក្រុម Tottenham ជាការបរាជ័យលើកទី១ក្នុងផ្ទះខ្លួនឯងគិតចាប់ពីឆ្នាំ២០០៣មក ហើយជាការចាញ់៥ប្រកួតជាប់គ្នាលើកទី១គិតចាប់ពីឆ្នាំ២០០៦។
និយាយពី Pep វិញមិនដែលដឹកនាំក្រុមណាបរាជ័យ៥ប្រកួតជាប់គ្នាដូច្នេះឡើយក្នុងអាជីពរបស់លោក។ ក្នុងការបរាជ័យផ្ទួនៗដូច្នេះលោក Pep អ្នកចាត់ការរបស់មេឃខៀវងាកទៅលើកទឹកចិត្តកូនក្រុម និងបាននិយាយថាលោកជាអ្នកចាត់ការឈឺចាប់ហើយ ប៉ុន្តែលោកជឿថាកូនក្រុមរបស់លោកប្រាកដជាឈឺចាប់ខ្លាំងជាងលោកទៅទៀត។
លោកបានបន្ថែមថា គ្មានកីឡាករណាចង់លេងមិនល្អ ឬចង់បង្ហាញថាខ្លួនលេងមិនល្អនៅចំពោះមុខអ្នកគាំទ្រនោះទេ ហើយក៏គ្មានកីឡាករណាចង់បានលទ្ធផលចាញ់ដូច្នេះជូនក្លឹបនោះដែរ។ និយាយរួមគ្មានអ្នកណាចង់បានបែបនេះនោះទេ ពិសេសការលេងនៅចំពោះមុខអ្នកគាំទ្រច្រើនរហូតដល់ទៅ៦០០០០នាក់ ប៉ុន្តែបង្ហាញមកលទ្ធផលចាញ់ដូច្នេះ៕