សន្ទុះការគាំទ្រក្រុមជម្រើសបាល់ទាត់កម្ពុជា មានការកើនឡើង ក្រោយជ័យជំនះរបស់ក្រុមបាល់ទាត់នារីកម្ពុជា
- 2024-12-09 04:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្ទុះការគាំទ្រក្រុមជម្រើសបាល់ទាត់កម្ពុជា មានការកើនឡើង ក្រោយជ័យជំនះរបស់ក្រុមបាល់ទាត់នារីកម្ពុជា
ចន្លោះមិនឃើញ
សន្ទុះអ្នកគាំទ្របាល់ទាត់កម្ពុជា មានការកើនឡើង ហើយនេះគឺជាសមិទ្ធផលគួរជាទីមោទកភាពសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គឺយើងបានសាងប្រវត្តិថ្មីមួយ សម្រាប់ប្រទេសជាតិ ពិសេសបាល់ទាត់ក្នុងតំបន់អាស៊ានមានការភ្ញាក់ផ្ញើល បន្ទាប់ពីការប្រកួតបាល់ទាត់នារីកម្ពុជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងនៅប្រទេសឡាវ និងមានការផ្សាយផ្ទាល់នៅទីសាធារណៈតាមទីតាំងមួយចំនួនដូចជា ខេត្តតាកែវ, ខេត្តពោធិ៍សាត់, និង រាជធានីភ្នំពេញ ដោយមានការជួបជុំអ្នកគាំទ្រជាច្រើន ទស្សនាបាល់ទាត់រួមគ្នា និងស្រែកហ៊ោយ៉ាងរីករាយជាពិសេសនៅរាជធានីភ្នំពេញ សួនវឌ្ឍនៈ កាពីតាលឡាហ្វស្តាយផាក ដែលរៀបចំឡើងដោយ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដៃគូឧបត្ថម្ភដ៏ធំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលតែងតែគាំទ្រវិស័យកីឡាកម្ពុជាយ៉ាងសកម្មជាពិសេសកីឡាបាល់ទាត់កម្ពុជាក្នុងនោះក៏បានចូលរួមឧបត្ថម្ភគាំទ្រលីគកំពូលកម្ពុជា ក្លឹបកីឡាបាល់ទាត់ស្វាយរៀង, គីរីវង្សសុខសែនជ័យ, បឹងកេត ព្រមទាំងកម្មវិធីកីឡាជាច្រើនផងដែរ។
ក្នុងនោះក៏គេឃើញមានវត្តមានរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ចូលរួមទស្សនាដោយផ្ទាល់ជាមួយអ្នកគាំទ្រជាច្រើនទៀត។
ទោះទទួលបានជើងឯករងក្នុងពានរង្វាន់ AFF Women’s Cup 2024 អ្នកគាំទ្រពិតជាកោតសរសើរនូវសមិទ្ធផលដែលកីឡាការិនីកម្ពុជាបានខិតខំប្រឹងប្រែងរហូតឈានមកដល់វគ្គផ្ដាច់ព្រ័ត្រជាដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីកម្ពុជា ហើយក៏បានជូនពរក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងពានរង្វាន់ក្រោយៗ ខាងមុខ និងសាងប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា។
“ស្មារតីខ្មែរតែមួយ” “ទាំងអស់គ្នាដើម្បីកម្ពុជា”