ក្រុមតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ នាំមេដាយ ៧គ្រឿងពីព្រឹត្តិការណ៍ Asian Open Police Taekwondo មកដល់កម្ពុជាហើយ
- 2024-12-10 15:36:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ នាំមេដាយ ៧គ្រឿងពីព្រឹត្តិការណ៍ Asian Open Police Taekwondo មកដល់កម្ពុជាហើយ
ចន្លោះមិនឃើញ
រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី តេក្វាន់ដូ WT ក្រសួងមហាផ្ទៃ បាននាំយកមេដាយទាំង ៧គ្រឿងពីព្រឹត្តិការណ៍ Asian Open Police Taekwondo Championships 2024 ឯប្រទេសវៀតណាមបានមកដល់កម្ពុជាហើយ។
លោកវរសេនីយ៍ត្រី ឆូយ ពុទ្ធា ប្រតិភូដឹកនាំបានឲ្យដឹងថា នេះជាជោគជ័យជាថ្មីទៀតសម្រាប់ក្រុមតេក្វាន់ដូ WT ដែលនាំយកកិត្តិយសជូនជាតិមាតុភូមិ និងជូនអង្គភាពក្រសួងមហាផ្ទៃ។ ដែលកន្លងមកកីឡាករ កីឡាការិនីតែងតែធ្វើបានល្អក្នុងការប្រកួតកម្រិតអន្តរជាតិផ្នែកនគរបាលនេះ។
ថ្នាក់ដឹកនាំរូបនេះបន្ថែមទៀតថា ក្រុមតេក្វាន់ដូ WT ប្ដេជ្ញាចិត្តនឹងបន្តខំប្រឹងប្រែងបន្ថែមទៀតដើម្បីប្រជែងមេដាយជូនអង្គភាពក្នុងការប្រកួតកម្រិតអន្តរជាតិផ្សេងៗនៅពេលខាងមុខ។ ជាមួយគ្នានេះដែរតំណាងកីឡាករ កីឡាការិនីទាំងអស់សូមថ្លែងអំណរគុណដល់ឯកឧត្ដមអភិសន្ដិតបណ្ឌិត ស សុខា និងថ្នាក់ដឹកនាំក្រុមប្រឹងក្សាកីឡាក្រសួងមហាផ្ទៃទាំងអស់ដែលបានយកចិត្តទុកដាក់ និងជំរុញដល់ក្រុមតេក្វាន់ដូ WT ឲ្យបានចេញទៅប្រកួតនៅក្រៅប្រទេសកន្លងមក។
បញ្ជាក់ដែរថា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ សរុប ១៤រូបបានវិលត្រឡប់មកដល់កម្ពុជាវិញហើយក្រោយចូលរួមក្នុងព្រឹត្តិការណ៍ Asian Open Police Taekwondo Championships 2024 នៅប្រទេសវៀតណាម ពីថ្ងៃទី៦ ដល់ ៩ ខែធ្នូ ឆ្នាំ២០២៤។ តេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ឈ្នះមេដាយ ៧គ្រឿង មាស៤ ប្រាក់២ សំរឹទ្ធ១៕