ប្រៀបធៀប​ Onana និង De Gea ​រដូវ​កាល​២០២៤-២០២៥​

  • 2024-12-13 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andre Onana បាន​ផ្ទេរ​មក​កាន់​ Manchester United ​កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន ខណៈ​ដែល​ Devid De Gea ​ទើប​តែ​​រក​ក្លឹប​បាន​លេង​នៅ​រដូវ​កាល​ថ្មី​នេះ​ពោល​គឺ​គេ​បាន​ចូលរួម​ជាមួយ Fiorentina លីគ​កំពូល​របស់​អ៊ីតាលី​។

គិត​មក​ដល់​ពេល​នេះ​សម្រាប់​រដូវ​២០២៤-២០២៥​​ Onana គេ​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន ២២​លើក ខណៈ​ដែល De Gea បាន​បង្ហាញ​ខ្លួន​១៤​លើក​ក្នុង​នោះ​បើ​ធ្វើ​ការ​ប្រៀបធៀប​​គ្នា​ហាក់​ខុស​គ្នា​តិច​តួច​ប៉ុន្តែ​បើ​មើល​ទៅ​លើ​ ភាគរយ​ បិទ​ដៃគូ​មិន​ឲ្យ​ទាត់​ចូល​​ឃើញ​ថា De Gea ល្អ​ជាង​ដាច់។

Onana ៖ ២២​ប្រកួត​ លេង​បាន​​សរុប​១៩៨០​​នាទី ​បិទ​ Clean Sheets ចំនួន ៧​លើក,​ របូត​គ្រាប់​បាល់​សរុប​២៧​គ្រាប់,​​ សង្គ្រោះ​បាល់​ដែល​ស៊ុត​ចំ​គោលដៅ​​គ្រោះ​ថ្នាក់​​​ ៥៦​លើក, គិត​ជា​ភាគរយ​នៃ​ការ​សង្គ្រោះ​បាល់​មាន​៦៧.១០​% , សង្គ្រោះ​បាន​៥៦​លើក, បោះ​​បាល់​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន៨០៥​លើក​, បង្កើត​កំហុសឲ្យ​របូត​គ្រាប់​បាល់​ចំនួន​២លើក​។

De Gea ៖

១៤​ប្រកួត​លេង​បាន​១២២១​នាទី​ បិទ​ Clean Sheets បាន​ចំនួន ៧​លើក​​ដូច​គ្នា​ តែ​ចំនួន​ប្រកួត​តិច​ជាង​, មិន​បាន​បង្កើត​កំហុស​ឲ្យ​មាន​គ្រាប់​​​បាល់​ទេ​, របូត​គ្រាប់​បាល់​ចំនួន ១១​គ្រាប់​, សង្គ្រោះ​បាល់​​​ដែល​គ្រោះថ្នាក់​​ស៊ុត​​ចំ​គោលដៅ​​ ៤៤​​លើក​, គិត​ជា​ភាគរយ​សង្រ្គោះ​បាន​ ៨០​ភាគ​រយ , បោះ​បាល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ៣៦៥លើក​។

​តាម​រយៈទិន្នន័យ​នេះ​ឃើញ​ថា De Gea បិទ​ Clean Sheets បាន​ស្មើ​គ្នា​៧​លើក​​ ប៉ុន្តែ​បើ​មើល​ទៅ​ចំនួន​ប្រកួត​គឺ De Gea ចូល​លេង​បាន​តែ​១៤​ប្រកួត​ប៉ុណ្ណោះ​។ ក្នុង​នោះ​​ចំណុច​​​ល្អ​មួយ​​ទៀត​គឺ​ De Gea គ្មាន​កំហុស​​ដែល​នាំ​ឲ្យ​​របូត​គ្រាប់​បាល់​នោះ​ទេ​ ខណៈ​ការ​សង្គ្រោះ​នានា​​គឺ​ប្រហាក់​ប្រហែល​គ្នា​៕ ​​​​​​​​​​

Daro Ly

អត្ថបទពេញនិយម
អត្ថបទថ្មី