ការសាកថ្មទូរស័ព្ទតាមរយៈមុខងារ Bypass ជួយឱ្យសុខភាពថ្ម នៅល្អ ប្រើប្រាស់បានយូរអង្វែងជាងមុន

  • 2024-12-24 03:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលសម្រេចចិត្តក្នុងការទិញទូរស័ព្ទថ្មីមួយ មនុស្សភាគច្រើនបានគិតគូ ទៅលើចំណុចសំខាន់ៗដូចជា អេក្រង់ កម្លាំងម៉ាស៊ីន កាមេរ៉ា និង ទំហំថ្ម។ បញ្ហាដែលគេកំពុងជួបប្រទះសព្វថ្ងៃនោះ គឺទូរស័ព្ទឆាប់ឡើងកម្តៅ នៅពេលប្រើប្រាស់ទៅលើការលេងហ្គេម ការប្រើប្រាស់មុខងារកាត់តវីដេអូ និង ការងារធំៗមួយចំនួនទៀត។

ដើម្បីដោះស្រាយនូវបញ្ហាថ្មទូរស័ព្ទ ក្រុមហ៊ុនធំៗមួយចំនួន បានបញ្ចេញមុខងារសាកថ្ម Bypass។ មុខងារសាកថ្ម Bypass ជាបច្ចេកវិទ្យាទំនើបមួយដែល ជួយការពារទៅដល់សុខភាពថ្មទូរស័ព្ទ។ នៅពេលអ្នកប្រើមុខងារមួយនេះ គឺ វានឹងទាញថាមពលពីចរន្តអគ្គិសនី ទៅជួយ support លើគ្រឿងម៉ាស៊ីនផ្នែកខាងក្នុងរបស់ទូរស័ព្ទ និង អេក្រង់ដើម្បីដំណើរការ។ ដូចនេះមានន័យថា វាមិនបានសាកដោយផ្ទាល់ទៅកាន់ថ្មទូរស័ព្ទ ទេ។ មុខងារនេះ អាចជួយការពារទូរស័ព្ទរបស់អ្នក ពីការឆាប់ខូចថ្ម និង ជួយឱ្យសុខភាពថ្ម អាចប្រើប្រាស់បានយូរអង្វែងជាងមុន។

មុខងារសាកថ្ម Bypass ស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមច្រើន និង អ្នកប្រើប្រាស់ទូរស័ព្ទដៃដើម្បីកាត់ត វីដេអូ ជាដើម។ យ៉ាងណាមិញមុខងារនេះ គឺមានតែនៅលើទូរស័ព្ទរបស់ក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដូចជា ៖

Google : ចាប់ពីម៉ូដែល Pixel 6 ដល់ Pixel 9

Samsung : ចាប់ពីម៉ូដែល Galaxy A35 ដល់ Galaxy S24

ASUS : ម៉ូដែល ROG3 ROG9 និង Zenfone 11 Ultra

Sony : ម៉ូដែលត្រកូល Xperia

Infixin : ម៉ូដែល Hot 40 Pro និង ម៉ូដែល flagship មួយចំនួនទៀត

IQOO : ម៉ូដែល IQOO 13

ចំណែកទូរស័ព្ទ ផ្សេងទៀត ដូចជា Xiaomi Black Shark 5 និង Nubia REDMAGIC 9 Pro ក៏បានបំពាក់នូវមុខងារ សាកថ្ម Bypass នេះដែរ។ នៅពេលបច្ចុប្បន្នមុខងារនេះ ត្រូវប៉ាន់សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដើម្បីលេងហ្គេម បូករួមជាមួយក្រុមហ៊ុន Google ដែលបានបំពាក់វាលើទូរស័ព្ទត្រកូល Pixel របស់ខ្លួននោះ គេជឿថានៅពេលខាងមុខនេះ មុខងារសាកថ្ម Bypass នឹងត្រូវបានគេស្គាល់ទូលំទូលាយជាងមុន៕

ប្រភព៖ Androidauthority   ប្រែសម្រួល ៖ គីម ណារ៉ាក់

អត្ថបទថ្មី