ឯកឧត្ដម ហង់ជួន ណារ៉ុន៖ បន្តជាប់ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WT អាណត្តិទី៧
- 2024-12-31 10:10:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ហង់ជួន ណារ៉ុន៖ បន្តជាប់ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WT អាណត្តិទី៧
ចន្លោះមិនឃើញ
សហព័ន្ធតេក្វាន់ដូ WT បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៦ របស់ខ្លួនហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខណៈឯកឧត្ដម ហង់ជួន ណារ៉ុន បន្តជាប់ឆ្នោតជាប្រធាននៅអាណត្តិថ្មីដើម្បីដឹកនាំអភិវឌ្ឍន៍កីឡាមួយនេះ។
ថ្លែងក្នុងមហាសន្និបាតឯកឧត្ដម ហង់ជួន ណារ៉ុន បានឲ្យដឹងថា ដោយអង្គមហាសន្និបាតបោះឆ្នោតគាំទ្រឯកឧត្តមបន្តធ្វើជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ សម្រាប់អាណត្តិទី៧ នេះស្នើសុំឲ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីធ្វើការរួមគា្ន និងដាក់ទិសដៅរៀបចំផែនការអភិវឌ្ឍប្រភេទកីឡាតេក្វាន់ដូ WT ឲ្យបានទូលំទូលាយ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ឲ្យទទួលបានជោគជ័យ។ បន្ថែមពីនេះគឺត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ខាងមុខរួមទាំងការប្រកួតជាលក្ខណៈអន្តរជាតិនានាឲ្យទទួលបានជោគជ័យផងដែរ។
ជាមួយគ្នានេះដែរឯកឧត្ដមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានបណ្តាក្លឹបកីឡាតេក្វាន់ដូ WT ទូទាំងរាជធានី-ខេត្ត បានអញ្ជើញចូលរួមក្នុងពិធីមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ ពេលនេះ។
បញ្ជាក់ដែរថា មហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ នេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្ដម ហង់ជួន ណារ៉ុន ប្រធាន លោកជំទាវ គឹម សេដ្ឋានី អនុប្រធាន ឯ.ឧ បណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ លោក ជាតិ ខេមរា អគ្គហេរញ្ញិក៕