LEXUS LX 700h កំពុងតែត្រៀមខ្លួនដើម្បីវាយលុកទីផ្សារថយន្តប្រណិត Hybrid ក្នុងប្រទេសកម្ពុជា
- 2025-02-17 02:16:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LEXUS LX 700h កំពុងតែត្រៀមខ្លួនដើម្បីវាយលុកទីផ្សារថយន្តប្រណិត Hybrid ក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
LEXUS បាននាំមកនូវស្តង់ដារនៃប្រណីតភាព និងការច្នៃប្រឌិតឡើងវិញ ជាមួយនឹងការដាក់បង្ហាញជាផ្លូវការ នូវកំពូលរថយន្តប្រណីត SUV កម្រិត Flagship របស់ខ្លួន គឺ LX 700h នៅលើទីផ្សារពិភពលោក។
LEXUS LX 700h គឺជាម៉ូដែលដំបូងបង្អស់គេក្នុងត្រកូល LX ដែលបានបំពាក់មកជាមួយបច្ចេកវិទ្យា នៃការបញ្ចូលគ្នារវាងម៉ាស៊ីន និងអាគុយហាយប្រ៊ីដ ហើយនេះក៏ជាការប្តេជ្ញាចិត្តខ្ពស់របស់ LEXUS ក្នុងការលាយបញ្ចូលគ្នា នូវកម្រិតផាសុកភាពលំដាប់ថ្នាក់ខ្ពស់ ប្រណិតភាព និងបានអភិវឌ្ឍន៍សមត្ថភាព នៃការបើកបរបែបផ្សងព្រេង Off-Road ។
រថយន្តនេះដំណើរការដោយម៉ាស៊ីន 3.5L twin-turbo V6 ភ្ជាប់ដោយម៉ូទ័រអេឡិចត្រិច បច្ចេកវិទ្យាហាយប្រ៊ីដ បង្កើតកម្លាំងសរុប 457 សេះ និងកម្លាំងរមួល 650 ញ៉ូតុនម៉ែត្រ។ កម្លាំងម៉ាស៊ីនកូនកាត់នេះ មិនត្រឹមតែ បង្កើនថាមពលកម្លាំងអោយដំណើរការបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាពសន្សំសំចៃ បើធៀបនឹងរថយន្ត LX 600 ដែលមិនប្រើហាយប្រ៊ីដ។ ដោយសារតែបច្ចេកវិទ្យាហាយប្រ៊ីដ (Hybrid) ជំនាន់ថ្មីដ៏ទំនើប ជាចំណុចសំខាន់បំផុតមួយ នៅក្នុងទីផ្សាររថយន្ត SUV ប្រណីតកម្រិតខ្ពស់ដ៏ល្អឥតខ្ចោះ។
សរុបមកវិញ LEXUS LX 700h គឺជាការបន្ថែមជម្រើសម៉ូដែលមួយទៀត ដ៏សំខាន់មួយទៅក្នុងត្រកូល LX ដោយផ្តល់នូវការរួមបញ្ចូលគ្នានៃភាពប្រណិត បច្ចេកវិទ្យា និងសមត្ថភាពលើការបើកបរជំនះគ្រប់ស្ថានផ្លូវ។ វាជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ LEXUS ចំពោះការច្នៃប្រឌិត និងការផ្តោតទៅលើការបំពេញ តម្រូវការរបស់អតិថិជនរបស់ខ្លួន។
ដោយសារតែយើងបានឃើញការប្រកាសបើកទទួលកក់ជាផ្លូវការរួចមកហើយពី Lexus Cambodia ទៅលើរថយន្ត Lexus LX 700h នេះប៉ុន្តែអ្វីដែលយើងមិនទាន់បានដឹងនោះ គឺថ្ងៃសម្ពោធជាផ្លូវការសម្រាប់ទីផ្សារកម្ពុជា។
ការបង្ហាញខ្លួននៃរថយន្ត Lexus LX 700h បានទាក់ទាញចំណាប់អារម្មណ៍ទាំងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រលាញ់ចូលចិត្តរថយន្ត ជាពិសេសទៅលើម៉ាកយីហោជប៉ុន Lexus នេះតែម្តង។ គួរបញ្ជាក់ឲ្យដឹងដែរថា LEXUS តែងតែឈរនៅលើកំពូលតារាង នៃទីផ្សាររថយន្តប្រណីត ដោយមានកំណត់ត្រានៃការលក់ខ្ពស់ ព្រមទាំងមានចំណែកទីផ្សាររថយន្តយ៉ាងធំ ទូទាំងពិភពលោកទៀតផង។
ម៉ូដែលនេះទទួលបានភាពជោគជ័យដ៏ធំធេងរួចទៅហើយ នៅក្នុងទីផ្សារសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក និងមជ្ឈិមបូព៌ា ដែលវាត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះវិស្វកម្ម និងបច្ចេកវិទ្យាទំនើបរបស់វា។ ជាងនេះទៅទៀត ប្រជាប្រិយភាពរបស់វានៅតែបន្តកើនឡើង ពាសពេញតំបន់អាស៊ី ដែលជាសញ្ញាបង្ហាញពីតម្រូវការខ្លាំង នៅក្នុងទីផ្សារដែលកំពុងរីកចម្រើនមួយនេះ ផងដែរ។
សម្រាប់ត្រកូល LEXUS LX ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះសមត្ថភាព Off-road របស់វា នៅក្នុងប្រភេទ SUV ប្រណីត។ ក្នុងនាមជាម៉ូដែលកំពូលរបស់ LEXUS ដែលប្រើប្រាស់បច្ចេកវិទ្យាហាយប្រ៊ីដ (Hybrid) រថយន្ត LX 700h រួមបញ្ចូលគ្នានូវដំណើរការ ប្រសិទ្ធភាព និងភាពប្រណីត ក្នុងកញ្ចប់តែមួយ តែម្តង។
តើលោកអ្នកបានត្រៀមខ្លួន ហើយ ឬនៅសម្រាប់ការបង្ហាញវត្តមាន និងតម្លៃផ្លូវការនៅកម្ពុជា?