តើ​កីឡាករ​រូប​ណា​ស៊ុត​បាន​ច្រើនជាងគេ​នៅ UCL 24/25 គិត​ត្រឹម​បញ្ចប់​វគ្គ​ Play Off ?

  • 2025-02-20 01:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League បាន​បញ្ចប់​ និង​រក​ឃើញ​ក្រុម​ឡើង​ទៅ​កាន់​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ហើយ​ ​គិត​ត្រឹម​នេះ មាន​កីឡាករ​ខ្លះ​ឆ្លង​កាត់​ការ​ប្រកួត​ច្រើន ដល់​​១០​ប្រកួត​ក្រុម​ខ្លះ​ឆ្លង​កាត​ការ​​ប្រកួត​តែ​៨​ប្រកួត​​ទេ​។ ​ដ្បិត​តែ​ការ​ប្រកួត​មិន​ស្មើ​គ្នា​ចុះ​តើ​គិត​ត្រឹម​​ពេល​នេះ​កីឡាករ​​​រូប​ណា​កំពុង​ឈរ​នៅ​លើ​គេ​ក្នុង​នាម​ជា​អ្នក​រក​បាន​គ្រា​ប់​បាល់​​ច្រើន​ជាង​គេ​ សម្រាប់​ពាន​រង្វាន់​ធំ​ប្រចាំ​តំបន់​អឺរ៉ុប​មួយ​នេះ​ទៅ​? ​

​នៅ​ក្នុង​រូបមន្ត​គឺ​​ក្រុម​​ដែល​​ស្ថិត​ពី​លេខ​៩​ដល់​លេខ​២៤​ដែល​បាន​ជម្រុះ​​កាល​លេង​វគ្គ​ League Stage នោះ​ត្រូវ​លេង​ Play Off ដូច្នេះ​ពួក​គេ​មាន​១០​ប្រកួត ហើយ​ក្រុម​ពី​លេខ​១​ដល់​លេខ​៨ ពួក​គេ​មាន​តែ​៨​ប្រកួត​ទេ​។​ ក្រុម​ពី​លេខ​១​ដល់​លេខ ៨​មាន Liverpool, Barcelona, Arsenal, Inter Milan, Atletico Madrid, Bayer Leverkuson, Lille និង Aston Villa ។ ដូច្នេះ​កីឡាករ​ទាំង​៨​ក្លិប​នេះ​លេង​បាន​​តែ​៨​ប្រកួត​គិត​ត្រឹម​ការ​ប្រកួត​​បញ្ចប់​រក​ឃើញ​ក្រុម​ឡើង​មក​ដល់​វគ្គ​១៦​នេះ​។

​ចំណែក​៨​ក្រុម​ដែល​បាន​ឡើង​មក​​ក្រោយ​ពេល​ Play Off មាន Real Madrid, Bayern Munich, Benfica, Feyenoord, PSV, PSG, Dortmund និង Club Brugge។ ​ក្រោយ​ពី​រក​ឃើញ​៨​ក្រុម​បន្ថែម​នេះ​ការ​​ចាប់​គូ​បន្ទាប់​នៅ​វគ្គ​១៦​ក្រុម​​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ​សប្ដាហ៍​នេះ​។ យ៉ាង​ណា​មុន​ការ​ចាប់​គូ​បន្ទាប់​យើង​មក​មើល​តើ​កីឡាករ​រូប​ណា​មាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​ត្រឹម​នេះសិន។

១- Serhou Guirassy (Dortmund ) លេង​បាន​១០​ប្រកួត​រក​បាន​១០​គ្រាប់​

២- Robert Lewandowski (Barcelona ) ចូលលេង​បាន​ ៨​ប្រកួត​រក​បាន​ ៩​គ្រាប់​

៣-​ Raphinha (Barcelona ) ចូល​លេង​បាន​ ៨​ប្រកួត​រក​បាន​៨​គ្រាប់​

៤-​ Erling Haaland (Manchester City, ជ្រុះចេញ​ ) ចូលលេង​បាន​៩​ប្រកួត​រក​​បាន​៨​គ្រាប់​

៥- Vinícius Júnior ( Real Madrid )ចូលលេង​បាន​៨​ប្រកួត​រក​បាន​៧​គ្រាប់​

៦-​ Vangelis Pavlidis (Benfica) ចូលលេង​បាន​១០​ប្រកួត​រក​បាន​៧​គ្រាប់

៧-Kylian Mbappé ( Real Madrid ) ចូល​លេង​បាន ១០​ប្រកួត​រក​បាន ៧ គ្រាប់​

៨- Harry Kane (Bayern Munich) ចូលលេង​បាន​៩​ប្រកួត​រក​បាន​៧​គ្រាប់​

៩-Santiago Gimenez ( AC Milan, ធ្លាក់​) លេង​បាន​២​ប្រកួត​រក​បាន​​៦​គ្រាប់​

១០-Jonathan David (Lille ) ចូលលេង​បាន​៨​ប្រកួត​រក​បាន​៦​គ្រាប់

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​១៦​ក្រុម​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២៥ សម្រាប់​ជើង​ទី ១ ហើយ​ជើង​ទី​២ នឹង​លេង​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៥ ៕ ​​​​​​​​​

មួយ ហ៊ា