ឌី សូនីតា ពិបាកចិត្តខ្លាំង រឿងយល់ច្រឡំចំពោះរូបភាពហាត់ប្រាណជាមួយអេឡិច ហ្សូរ៉ា
- 2016-06-10 18:36:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌី សូនីតា ពិបាកចិត្តខ្លាំង រឿងយល់ច្រឡំចំពោះរូបភាពហាត់ប្រាណជាមួយអេឡិច ហ្សូរ៉ា
ចន្លោះមិនឃើញ
ឌី សូនីតា បានប្រាប់ថា នាងគេងមិនលក់នៅមិនសុខ និងពិបាកចិត្តខ្លាំងក្រោយរូបភាពនាងហាត់ប្រាណជាមួយមិត្តសិល្បៈ អេឡិច ហ្សូរ៉ា ត្រូវបានចុះផ្សាយ ធ្វើឲ្យមានការយល់ច្រឡំពីភាពស្អាតស្អំរបស់នាង។
តួឯកស្រីក្នុងរឿង "ហេតុអ្វី?” រូបនេះថ្លែងថា "បង...បងខ្ញុំពិបាកចិត្តខ្លាំងណាស់ ក្រោយមានរឿងហ្នឹង ខ្ញុំគិតមិនដល់ថាមានអីចឹង គ្រាន់តែជាការហាត់ប្រាណ ខ្ញុំ និងបងអេឡិច ជាមិត្តភ័ក្ដិនឹងគ្នា ពួកខ្ញុំហាត់បែបនេះ ក៏មិនមែនមានតែពីរនាក់ស្ងាត់ៗណា មានមនុស្សជាច្រើនជុំវិញ ម៉េចបានទៅជាអីចឹងវិញ ដល់អីចឹង ខ្ញុំនិយាយលែងចេញ..."។
សូនីតា និងអេឡិច ហ្សូរ៉ា បានបែកធ្លាយរូបភាពហាត់ប្រាណតាមក្បាច់ហាត់មួយបែបដូចក្នុងរូប ធ្វើឲ្យប្រិយមិត្តខ្លះរិះគន់ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានយកទៅចុះផ្សាយ។ សូនីតា ប្រាប់ នោះ គឺជាក្បាច់ហាត់ប្រាណពិតប្រាកដ មិនមែននាងចេះតែធ្វើដោយចិត្តឯង ដើម្បីបានព័ត៌មានទេ។
រូបភាព៖ ហ្វេសប៊ុក សូនីតា
"ខ្ញុំអត់មាន ចង់ល្បីតាមវិធីនេះទេបង វាជាក្បាច់ហាត់ប្រាណមែន ខ្ញុំមើលតាមយូធូប ទាំងអស់ យូធូបគេ ហាត់ដៃគូ តែបើអត់ដៃគូ យើងហាត់ជាមួយឧបករណ៍ តែបើមានគ្នា យើងហាត់អីចឹង វាល្អជាង ព្រោះធ្វើឲ្យយើងប្រឹងកន្លែងក្បាលពោះខ្លាំងជាង! អីចឹងវាជាក្បាច់កីឡា ហើយគិតថា រឿងមិនដល់ថ្នាក់ហ្នឹង"។
តារាសម្ដែង និងជាតារាចម្រៀងរូបនេះ បន្ថែមទៀតថា ប្រិយមិត្តមើលតាមរូបភាពអត់ចលនា ទើបយល់ខុស។ "គេចុះផ្សាយតែរូបភាព ទើបមើលទៅឃើញអីចឹង តែសូមបងប្អូនមើលក្នុងវីដេអូខ្ញុំវិញ បានដឹងថា វាការជាការហាត់ប្រាណ។ ខ្ញុំអត់ចង់មានរឿងអាស្រូវទេ ហើយខ្ញុំក៏មិនដែលមានរឿងអាស្រូវដែរ ដល់អីចឹងខ្ញុំពិបាកចិត្តណាស់!"។
តោះ...ទស្សនាទាំងអស់គ្នា!
អត្ថបទ៖ ទារិកា