Pep ​ឆ្លើយ​បែប​នេះ​ពេល​សួរ​ពី​គម្រោង​អនាគត​ជាមួយ​ Manchester City

  • 2025-02-21 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់​ការ​របស់​មេឃ​ខៀវ​​បាន​និយាយ​ថា លោក​យល់​ព្រម​ក្នុង​ការ​ស្នាក់​នៅ​ Manchester City បន្ត​ទៀត​ ដែល​នេះ​ជា​គម្រោង​ពី​អនាគត​របស់​លោក។

​កន្លង​មក​​មាន​ភាព​ស្រពិចស្រពិល​នៅ​ពេល​ដែល​ចប់​កុង​​ត្រា​ជាមួយ​មេឃ​ខៀវ លោក​នឹង​បន្ត​កុង​ត្រា​ទៀត​ទេ ហើយ​នឹង​ចែក​ផ្លូវ​គ្នា​តែ​ម្ដង។ ពិសេស​នោះ​​មុន​ពេល​ដែល​លោក​យល់​បន្ត​កុង​ត្រា​ថែម​ដល់​ឆ្នាំ​២០២៧ នេះ​ ​​អ្នក​ចាត់​សញ្ជាតិ​អេស្ប៉ាញ​ស្ទើរ​តែ​ចាក​ចេញ​ពី​មេឃ​ខៀវ​ទៅ​ហើយ។ តែ​យ៉ាង​ណា​អ្វី​គ្រប់​យ៉ាង​បាន​ល្អ​ប្រសើរ​មក​វិញ​បន្ទាប់​ពី​លោក​យល់​ព្រម​ត​កុង​ត្រា​ដល់​២០២៧។

​​បើគិត​ទៅ​ដ្បិត​ថា ការ​ត​កុង​ត្រា​ដល់​ឆ្នាំ​២០២៧ ប៉ុន្តែ​គេ​នៅ​តែ​ចង់​ដឹង​ថា តើ​អ្នក​ចាត់​ការ​អេស្ប៉ាញ​នឹង​ចែក​ផ្លូវ​គ្នា​តែ​ម្ដង​​ឬ​យ៉ាង​ណា​​នៅ​ពេល​ផុត​កុង​ត្រា​នេះ ហើយ​អ្នក​ចាត់​ការ​មាន​គម្រោង​បន្ត​ថែម​ទៀត​ទេ​។ សំនួរ​នេះ​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​ឆ្លើយ​ថា​ «...បាទ​.បាទ​..បាទ​! ខ្ញុំ​ពិត​ជា​ចង់​បន្ត​ស្នាក់​នៅ​ទីនេះ​មែន​។ វា​​ច្បាស់​ណាស់​ថា​ខ្ញុំ​ពេល​នេះ​​កំពុង​តែ​គិត​ថា នឹង​បន្ត​នៅ​ទៀត​បើ​មាន​ឱកាស​​ក្រោយ​ពេល​ចប់​កុង​ត្រា​នេះ»​។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ Manchester City ចាញ់​ក្រុម Real Madrid ។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​លើក​ឡើង​ទៀត​​ថា លោកមិនដែល​មានភាព​ស្ដាយ​ក្រោយ​ទេ ក្នុង​ការ​ត​​កុង​ត្រា​ថ្មី​ដល់​ឆ្នាំ​២០២៧ នេះ​បើ​ទោះ​បី​ជា​ក្លិប​ពេលនេះ​​មាន​ភាព​​​ធ្លាក់​​ខ្លាំង​ក៏​ដោយ​៕​​​​​

Daro Ly