Mo Salah ថា Haaland ស្រួលបំបែកកំណត់ត្រាជាងខ្លួនដែលជាខ្សែបម្រើស្លាប
- 2025-02-22 01:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mo Salah ថា Haaland ស្រួលបំបែកកំណត់ត្រាជាងខ្លួនដែលជាខ្សែបម្រើស្លាប
ចន្លោះមិនឃើញ
ខ្សែបម្រើស្លាប M Salah បាននិយាយថា រវាងខ្សែបម្រើស្លាប និងខ្សែប្រយុទ្ធមានភាពខុសគ្នាបន្តិច បើធ្វើការប្រៀបធៀប គឺខ្សែប្រយុទ្ធគេមានភាពងាយស្រួលក្នុងការបំបែកកំណត់ត្រាជាងខ្សែបម្រើស្លាប។
កីឡាករដដែលបានចុចឈ្មោះចំៗថា «...ខ្ញុំពិតជាមានការគោរពដល់ Haaland ជាខ្លាំង...គាត់ជាខ្សែប្រយុទ្ធ ដូច្នេះចង់មិនចង់ គាត់មានភាពងាយស្រួលជាងគេបន្តិចទៅហើយ។ សម្រាប់ខ្សែបម្រើស្លាបខ្ញុំនិយាយដោយស្មោះត្រង់ទៅចុះគឺពិតជាពិបាកជាងគេបន្តិចមែនក្នុងការបំបែកកំណត់ត្រាណាមួយ។ គ្រាប់ខ្សែបម្រើស្លាបទាំងអស់សុទ្ធតែអាចមកបញ្ជាក់បាន។ ត្រង់ចំណុចនេះខ្ញុំមើលឃើញថា វាមានភាពខុសគ្នារវាងពួកយើង ព្រោះគាត់ (Haaland )ជាខ្សែប្រយុទ្ធ ហើយខ្ញុំជាកីឡាករបម្រើស្លាប»។
សូមបញ្ជាក់ថា គិតមកត្រឹមសប្ដាហ៍ទី២៦នេះ Mo Salah មានចំនួនគ្រាប់បាល់ច្រើនជាង Haaland បាត់ទៅហើយ ដោយរូបគេរកបាន ២៤គ្រាប់ ខណៈដែល Haaland របស់ Manchester City វិញរកបាន១៩គ្រាប់។ តែយ៉ាងណាការលើកឡើងរបស់ Salah ចង់សំដៅដល់ការរកគ្រាប់របស់ខ្លួនជាទូទៅគឺមានភាពលំបាកជាង Haaland ដែលជាខ្សែប្រយុទ្ធ ព្រោះថា ខ្សែបម្រើស្លាបត្រូវការល្បឿនអូសបាល់ និងភាពប៉ិនប្រសព្វក្នុងការញាក់ខ្សែការពារថែមទៀតផង ដើម្បីអាចបង្កើតឱកាសស៊ុតបាន១គ្រាប់ៗនោះ៕