«ការប្រកួតលើសពីកីឡា» សម្រាប់ខួបលើកទី១០ បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០២៥
- 2025-02-26 03:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«ការប្រកួតលើសពីកីឡា» សម្រាប់ខួបលើកទី១០ បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០២៥
ចន្លោះមិនឃើញ
ការប្រកួតខួបលើកទី១០ បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០២៥ «ការប្រកួតលើសពីកីឡា»។ នេះជាការលើកឡើងរបស់លោកជំទាវ ដាំ ដារិនី អនុប្រធាន ស.ស.យ.ក ដែលមានវត្តមានក្នុងសន្និសីទកាសែតចាប់ពូលនៃការប្រកួតពានរង្វាន់មួយនេះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលម៉ានី នៃអគារ Kampus។
ព្រឹត្តិការណ៍ខួបលើកទី១០បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០២៥ មានក្រុមចូលរួមសរុបចំនួន ៣៥ ។ ចំនួននេះមានការកើនឡើង៣ក្រុម បើធៀប នឹងឆ្នាំ២០២៤ ដែលនេះជាការលើកឡើងរបស់ឯកឧត្ដម សុខ សប្បាយណា ប្រធានគណៈកម្មការរៀបចំការប្រកួត នាសន្និសីទសារព័ត៌មាន អំពីការចាប់ពូល។ សន្និសីទនេះធ្វើឡើងក្រោមវត្តមានឯកឧត្ដម សុខ សប្បាយណា លោកជំទាវ ដាំ ដារិនី តំណាងឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាអ្នកផ្ដួចផ្ដើមរៀបចំការប្រកួតពានរង្វាន់ខាងលើនេះឡើងកាលពីឆ្នាំ២០១៣។
ក្នុងឆ្នាំ២០២៥ នេះការរៀបចំច្បាប់មួយចំនួនត្រូវបានកែប្រែ ដើម្បីឲ្យមានការប្រកួតកាន់តែស្វិតស្វាញជាងឆ្នាំកន្លង។ ក្នុងឱកាសនោះលោកជំទាវ ដាំ ដារិនី បានមានប្រសាសន៍បែបនេះថា ការប្រកួតនេះលើសពីកីឡា ហើយការប្រកួតនេះគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដើម្បីទាក់ទាញយុវជន ពិសេសនោះនៅតាមបណ្ដាក្រសួង ស្ថាប័នរដ្ឋ ឲ្យស្គាល់គ្នា រាប់អានគ្នា និងឈានដល់កិច្ចសហប្រតិបត្តិការ ក្នុងនាមជាមន្រ្តីបម្រើការងាររាជការដូចគ្នា។
ការប្រកួតពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០២៥ មានក្រុមចំនួន៣៥ ដោយគ្រោងចាប់ផ្ដើមដំណើរការប្រកួតនៅថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានស្តាតចាស់។ ក្រុមទាំងអស់នឹងត្រូវបែងចែកជា៨ពូលមានA, B, C, D, E, F, G និង H ក្នុងនោះពូល F,G និង H គឺមាន៥ក្រុមប្រកួតគ្នា។ សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន កាលឆ្នាំ២០២៤ ជើងឯកបានទៅលើក្រុម ក្រសួងអប់រំ យុវជន និងកីឡា៕