ចិន ចាប់ផ្តើមផលិតមនុស្សយន្ត ទំនើប អាចបំពេញកិច្ចការបានដូចមនុស្ស ថែមទាំងឆ្លាតវៃ ទៀតផង!

  • 2025-02-27 04:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងសៀងហៃ របស់ប្រទេសចិន បានចាប់ផ្តើមផលិត មនុស្សយន្តដំបូងរបស់ខ្លួនជាច្រើន ដែលជាការបង្កើនសមត្ថភាពផលិតរបស់ប្រទេសចិនក្នុងវិស័យមនុស្សយន្ត។ រ៉ូបូតដែលមានរូបរាងដូចជាមនុស្ស ជាប្រភេទ "Yuanzheng A2" ដែលមានកម្ពស់ប្រហែល ១.៧ ម៉ែត្រ អាចធ្វើបាននូវការប្រតិបត្តិការផ្សេងៗជាមួយមនុស្ស។ ក្រុមហ៊ុនផលិតកំពុងដាក់គោលដៅផលិតមនុស្សយន្ត មានរូបរាងដូចជាមនុស្សប្រហែល ១,០០០ គ្រឿងនៅក្នុងឆ្នាំនេះ។

ការដាក់គោលដៅ ផលិតមនុស្សយន្តរ៉ូបូត ជាច្រើននៅសៀងហៃ នឹងធ្វើឱ្យមានការកើនឡើងនៃសមត្ថភាពផលិតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Shanghai AgiBot បានផលិតមនុស្សយន្ត មានរូបរាងដូចជាមនុស្សជាង ១,០០០ គ្រឿង ក្នុងឆ្នាំ ២០២៤ ហើយគោលដៅផលិតប្រហែលពីរពាន់គ្រឿងបន្ថែមទៀត ក្នុងឆ្នាំ ២០២៥។

មនុស្សយន្តទាំងអស់នេះ អាចធ្វើបាននូវការងារផ្សេងៗ ដូចទៅមនុស្សពិតៗផងដែរ។ ពួកវាអាចធ្វើបាននូវចលនាប្រតិបត្តិការដូចមនុស្ស ហើយប្រមូលទិន្នន័យប្រតិបត្តិការជាង ១,០០០ ប្រភេទក្នុងមួយថ្ងៃ។

ឧស្សាហកម្ម មនុស្សយន្ត នៅប្រទេសចិន មានសមត្ថភាពខ្លាំងណាស់។ យោងតាមរបាយការណ៍ពីស្ថាប័នអេឡិចត្រូនិកនានា ទីផ្សារ មនុស្សយន្ត នៅក្នុងប្រទេសចិននឹងឈានដល់ប្រហែល ១១៩.៤៤ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០៕

អត្ថបទ ៖ គីម ណារ៉ាក់