ទាក់ភ្នែកទាក់ចិត្ត ពោរពេញដោយឡានប្រណិតៗថ្លៃ នាដំណើរ Sunday Drive ទៅកាន់ទឹកដីខេត្តព្រះសីហនុ
- 2025-03-03 08:02:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាក់ភ្នែកទាក់ចិត្ត ពោរពេញដោយឡានប្រណិតៗថ្លៃ នាដំណើរ Sunday Drive ទៅកាន់ទឹកដីខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ទាក់ភ្នែកមហាជន Sunday Drive ពោរពេញដោយក្បួនរថយន្តប្រណិតៗនិងមានតម្លៃថ្លៃ ដែលសុទ្ធសឹងជាប្រភេទ supercars, sports cars, luxury car, hyper car ដែលដឹកនាំដោយ អ្នកឧកញ៉ា លាង ពៅ ហៅភីធើរ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៃការសហការគ្នារវាង Rev Up Cambodia និង Chip Mong។
ក្បួនរថយន្តប្រណិតទាំងនេះ គឺត្រូវបានចេញដំណើរទៅកាន់ ខេត្តព្រះសីហនុ ដែលកម្មវិធីនេះបង្កើតឡើងក្នុងបំណង ដើម្បីផ្សព្វផ្សាយពីទេសចរណ៍និង ការងារមនុស្សធម៌ ជាមួយក្រុមគ្រួសារ Rev Up Cambodia ដែលផ្សារភ្ជាប់ជាមួយភាពសប្បាយរីករាយជាច្រើន។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន២០២៤ អ្នកឧកញ៉ា លាង ពៅ ហៅភីធើរ ដែលគេស្គាល់ច្បាស់ថាឧកញ៉ាជាអ្នកស្រឡាញ់ឡាន និងការជិះឡានកម្សាន្ដបែបអភិជន បានរៀបចំព្រឹត្តិការណ៍ដ៏ធំ Gumball 3000 ដោយបានបំបែកឯកទគ្គកម្មពិភពលោក "ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក"។ ព្រឹត្តិការណ៍នេះមានរថយន្ដប្រណីតៗជាច្រើនជិះដោយមហាសេដ្ឋីវាល់លាន និងតារាល្បីៗជុំវិញពិភពលោក ចេញដំណើរពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា តាមច្រកព្រំដែនអន្ដរជាតិបាវិត ឆ្ពោះមកកាន់រាជធានីភ្នំពេញ និងទៅខេត្ដសៀមរាប និងបន្តទៅកាន់ ប្រទេសថៃ ម៉ាឡេស៊ី ហើយបញ្ចប់កម្មវិធីនៅសិង្ហបុរី៕