Diego Simeone ៖ Barcelona ជា​ក្រុម​​​លេង​បាន​ល្អ​បំផុត​​នា​ពេល​បច្ចុប្បន្ន​

  • 2025-03-17 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Diego Simeone អ្នក​ចាត់​ការ​របស់​ក្រុម At Madrid បាន​ធ្វើ​ការ​សរសើរ​ទៅ​កាន់​ក្រុម Barcelona ថា ជា​ក្រុម​អាច​លេង​បាន​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន​ ដែល​ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​​ក្រុម​របស់​លោក​បាន​នាំ​មុខ​២-០ដល់​នាទី​ទី​៧០ តែ​បែរ​ជា​​ត្រូវ​ក្រុម​អ្នក​មាន​បុណ្យ​បុក​យក​ឈ្នះ​វិញ ៤-២ ។

ជំនួប​នៃ​ការ​ប្រកួត​នោះ​ At Madrid បាន​នាំ​មុខ​ពីរ​គ្រាប់​ដោយ​កីឡាករ J Alvarez នាទី​ទី​៤៥ និង A Sorloth នាទីទី​៧០ ក្រោយ​មក​ Barcelona បាន​ធ្វើ​​ការ​សម្រុក​ខ្លាំង​មែន​ទែន​រហូត​​រក​បាន​៤​គ្រាប់​​ ដើម្បី​យក​ឈ្នះ ៤-២ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២៨ នៃ​ក្របខណ្ឌ​ La Liga ។

ក្រោយ​ការ​ឈ្នះ​ទៅ​លើ AT Madrid របស់ Barcelona ធ្វើ​ឲ្យ​ពួក​គេ​មាន​៦០​ពិន្ទុ​ស្នើ Real Madrid ស្រប​ពេល​ដែល AT មាន​៥៦​ពិន្ទុ​ឆ្លង​កាត់​២៨​ប្រកួត​។ ចំណែក Barca ពួក​គេ​មាន ៦០​ពិន្ទុ​ស្មើ Real Madrid ដែល​ជា​ក្រុម​លេខ​២​មែន​តែ​ពួក​គេ​សល់​១​ប្រកួត​ក្នុង​ដៃ​៕​​

មួយ ហ៊ា