ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សរសើរទុរេនកំពតថា ជា "ទុរេនឆ្ងាញ់ជាងគេលើពិភពលោក"

  • 2025-05-12 03:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក វ៉ាង វិនប៊ីន បានធ្វើទស្សនកិច្ចទៅកាន់ចម្ការទុរេននៅខេត្តកំពត និងបានសាទរយ៉ាងខ្លាំងចំពោះរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃទុរេនអៅខាក់។

ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកបានថ្លែងថា៖ «ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិន នាពេលអនាគត។»

ទស្សនកិច្ចនេះបានធ្វើឡើងក្រោមការរៀបចំរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលបានសម្របសម្រួលដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជា ជាពិសេសទុរេនកំពត ទៅកាន់ទីផ្សារអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមថា ការនាំចេញទុរេនកម្ពុជាទៅកាន់ប្រទេសចិននឹងកើនឡើងនាពេលខាងមុខ ដោយសារតម្រូវការខ្ពស់នៅទីផ្សារចិន។ ទុរេនកំពតត្រូវបានទទួលស្គាល់ជាផលិតផលកសិកម្មល្បីល្បាញរបស់កម្ពុជា ដែលមានរសជាតិផ្អែម ខ្លាញ់ និងក្លិនទាក់ទាញ។ ការសរសើរពីឯកអគ្គរដ្ឋទូតចិននេះ ត្រូវបានមើលឃើញថាជាការជំរុញទឹកចិត្តដល់កសិករ និងសហគ្រិនកម្ពុជាក្នុងការបន្តលើកកម្ពស់គុណភាពផលិតផលកសិកម្ម។

អត្ថបទ ៖ គីម ណារ៉ាក់