ខឹងចិត្ត អ្នករស់នៅជិតខាងចិញ្ចឹមឆ្កែ ព្រូសរំខាន បុរសម្នាក់យកពស់ធំៗ ២ក្បាល មកលែងនៅមុខបន្ទប់

  • 2025-05-22 05:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាងកក៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់ ដែលជារស់នៅក្នុងអគារខុនដូមួយកន្លែង នៅតំបន់រ៉ាត់ឆាដា ទីក្រុងបាងកក ប្រទេសថៃ បានធ្វើសកម្មភាពគួរឱ្យភ្ញាក់ផ្អើលដោយ លែងពស់ធំៗចំនួនពីរក្បាលនៅមុខទ្វារបន្ទប់ខុនដូ ដើម្បីជាការព្រមានដល់រស់នៅផ្សេងទៀត ដែលបានចិញ្ចឹមឆ្កែមួយក្បាល បង្កភាពរំខានអស់រយៈពេលជិតពីរឆ្នាំ។ អគារខុនដូនេះមានគោលការណ៍ ហាមឃាត់ការចិញ្ចឹមសត្វ ប៉ុន្តែអ្នករស់នៅមួយចំនួននៅតែចិញ្ចឹមសត្វ ដូចជាឆ្កែ និងឆ្មា ដែលបណ្តាលឱ្យមានការរំខានដល់រស់នៅក្នុងអគារខុនដូ ជាមួយគ្នា។

យោងតាមកាសែត Bangkok Post បុរសដែលលែងពស់នេះបានថតវីដេអូ និងបង្ហោះលើបណ្តាញសង្គម Facebook ដែលបង្ហាញពស់ពីរក្បាល កំពុងវារនៅច្រកចូល នៅខាងមុខទ្វារបន្ទប់របស់អ្នកជិតខាង។ នៅក្នុងសារបង្ហោះ លោកបាននិយាយថា លោកស្រឡាញ់សត្វ ហើយសកម្មភាពនេះជាការឆ្លើយតបទៅនឹងការអះអាងរបស់អ្នករស់នៅជិតខាងថាខ្លួនក៏ជាអ្នកស្រឡាញ់សត្វដែរ។ លោកបានសរសេរថា៖ «ថ្ងៃនេះខ្ញុំនាំយកពស់ពីរក្បាលមក។ ថ្ងៃស្អែកខ្ញុំនឹងនាំមកច្រើនជាងនេះ។ ថ្ងៃនេះខ្ញុំមិនអាចយកពស់ធំជាងនេះមកបានទេ»។

វីដេអូនេះបានផ្ទុះ យ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដោយទាក់ទាញការចាប់អារម្មណ៍ និងប្រតិកម្មផ្សេងៗ។ អ្នកខ្លះបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាព ខណៈអ្នកផ្សេងទៀតបានរិះគន់ក្រុមគ្រប់គ្រងខុនដូដែលធ្វើមិនដឹងមិនឮចំពោះបណ្តឹងរបស់រស់នៅទីនោះ អស់រយៈពេលជាច្រើនឆ្នាំ។ មានមតិមួយបាននិយាយថា៖ «ប្រសិនបើពួកគេផាកពិន័យតែម្ចាស់ពស់ ហើយមិនផាកម្ចាស់ឆ្កែទេ ពួកគេអាចនឹងឃើញពស់នៅក្នុងការិយាល័យរបស់ពួកគេ»។

បន្ទាប់ពីឧប្បត្តិហេតុនេះ ក្រុមគ្រប់គ្រងខុនដូបានចេញសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ ដោយបានបញ្ជាឱ្យម្ចាស់ពស់ យកពស់ចេញពីអគារភ្លាមៗ និងបានផាកពិន័យម្ចាស់ឆ្កែចំនួន ១០,០០០ បាត (ប្រហែល ៣០២ ដុល្លារ) សម្រាប់ការបំពានលើគោលការណ៍ ហាមឃាត់សត្វចិញ្ចឹម។ ក្រុមគ្រប់គ្រងក៏បានសុំទោសចំពោះឧប្បត្តិហេតុនេះ និងស្នើសុំឱ្យអ្នករស់នៅទាំងអស់បញ្ឈប់ការចិញ្ចឹមសត្វផ្សេងៗ៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី