ការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកំណត់នៅថ្ងៃទី០៩ ខែកញ្ញា
- 2025-05-24 04:09:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកំណត់នៅថ្ងៃទី០៩ ខែកញ្ញា
ចន្លោះមិនឃើញ
យោងតាមការប្រកាសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (លិខិតលេខ ១៤៨៧ ចុះកាលបរិច្ឆេទថ្ងៃទី ២៣ ឧសភា ២០២៥) អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា។
ការកំណត់ពេលវេលានេះបង្ហាញពីការបន្តផ្តោតលើបទពិសោធន៍អ្នកដំណើរ ដោយភាគីពាក់ព័ន្ធទាំងអស់កំពុងប្រើពេលបន្ថែមនេះដើម្បីពង្រឹងការរៀបចំ និងស្វាគមន៍អ្នកដំណើរ។
អាកាសយានដ្ឋានអន្តរជាតិតេជោទន្ទឹងរង់ចាំស្វាគមន៍អ្នកដំណើរមកពីទូទាំងប្រទេស និងជុំវិញពិភពលោក។