Lancôme ម៉ាកគ្រឿងសម្អាងប្រណីតល្បីឈ្មោះរបស់បារាំង បើកហាងបូទិកដំបូងនៅកម្ពុជា ក្នុងផ្សារទំនើប Aeon Mall ភ្នំពេញ
- 2025-05-28 03:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lancôme ម៉ាកគ្រឿងសម្អាងប្រណីតល្បីឈ្មោះរបស់បារាំង បើកហាងបូទិកដំបូងនៅកម្ពុជា ក្នុងផ្សារទំនើប Aeon Mall ភ្នំពេញ
ចន្លោះមិនឃើញ
Lancôme ដែលជាម៉ាកគ្រឿងសម្អាងប្រណីតល្បីឈ្មោះរបស់បារាំង បានបើកហាងបុទិកជាលើកដំបូងនៅកម្ពុជា នៅឯផ្សារទំនើប Aeon Mall ភ្នំពេញ។ ការបើកសម្ពោធហាងលក់គ្រឿងសម្អាងដ៏ប្រណិតនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ម៉ាកយីហោ Lancôme ដែលពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍បើកសម្ពោធហាង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៥ គឺជាការប្រារព្ធដ៏អស្ចារ្យនៃសម្ផស្ស និងភាពឆើតឆាយ ដោយមានវត្តមានរបស់ភ្ញៀវពិសេស តារាថៃល្បីឈ្មោះ លោក Gun Atthaphan រួមជាមួយតារាល្បីកម្ពុជា កញ្ញា ស៊ីន យូប៊ីន អេសខេ កញ្ញា SK និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ភ្ញៀវដែលបានចូលរួមត្រូវបានអញ្ជើញឱ្យស្វែងយល់ពីបណ្តុំផលិតផលថែរក្សាស្បែក គ្រឿងសម្អាង និងទឹកអប់ដ៏ល្បីរបស់ Lancôme នៅឯហាងបុទិកនេះ។ អ្នកជំនាញផ្នែកសម្ផស្សបានផ្តល់ការប្រឹក្សាផ្ទាល់ខ្លួន និងណែនាំផលិតផលសមស្របដើម្បីបំពេញតម្រូវការសម្ផស្សរបស់អតិថិជន។
ក្រៅពីបទពិសោធន៍ទិញទំនិញផ្ទាល់នៅហាង ព្រឹត្តិការណ៍បើកសម្ពោធក៏បានរួមបញ្ចូលសកម្មភាពពិសេសៗជាច្រើន។ នៅពេលព្រឹក ភ្ញៀវត្រូវបានអញ្ជើញឱ្យចូលរួមវគ្គបណ្តុះបណ្តាលឯកជនមួយ ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាទំនើបនៅពីក្រោយផលិតផល Génifique Ultimate Serum ថ្មីរបស់ Lancôme។ ពិធីនេះបានបញ្ចប់ដោយអាហារពេលល្ងាចដ៏ប្រណីតនៅឯសណ្ឋាគារ Sofitel Pavilion ដែលផ្តល់នូវបទពិសោធន៍ដ៏មិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមទាំងអស់។
ហាង Lancôme នៅផ្សារទំនើប Aeon Mall ភ្នំពេញ ឥឡូវនេះបានបើកជាផ្លូវការ និងត្រៀមស្វាគមន៍អតិថិជន!
អំពី Lancôme
បង្កើ់តឡើងនៅឆ្នាំ១៩៣៥ Lancôme បង្កប់នូវខ្លឹមសារនៃភាពឆើតឆាយបែបបារាំង និងមានគោលបំណងផ្តល់ឱកាសឱ្យស្ត្រីគ្រប់រូបអាចថែសម្ផស្សរបស់ខ្លួន ដោយមិនគិតពីអាយុ ឬពណ៌ស្បែក។ ម៉ាកគ្រឿងសម្អាងប្រណីតបារាំងនេះ រួមបញ្ចូលជំនាញវិទ្យាសាស្ត្រ និងការយល់ដឹងប្រកបដោយវិចារណញាណចំពោះតម្រូវការរបស់ស្ត្រី ដើម្បីបង្កើតនូវការច្នៃប្រឌិតដ៏សំខាន់ ដែលមានភាពប្លែក និងបំពេញបន្ថែមគ្នារវាងផលិតផលថែរក្សាស្បែក គ្រឿងសម្អាង និងទឹកអប់៕