សាលាអន្តរជាតិ ប៊ើខឹលី ប្រកាសបើកសាខាថ្មី ម្តុំ AEON 3 ផ្ដល់ជូនពិសេស សម្រាប់អតិថិជន បុរី ខតយ៉ាត និង ធនាគារស៊ីន ហាន
- 2025-06-12 12:54:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាអន្តរជាតិ ប៊ើខឹលី ប្រកាសបើកសាខាថ្មី ម្តុំ AEON 3 ផ្ដល់ជូនពិសេស សម្រាប់អតិថិជន បុរី ខតយ៉ាត និង ធនាគារស៊ីន ហាន
ចន្លោះមិនឃើញ
សាលាអន្តរជាតិ ប៊ើខឹលី ដែលជាស្ថាប័នអប់រំឯកជន ប្រកបដោយគុណភាពខ្ពស់ ក្នុងចំណោមសាលាអន្តរជាតិធំៗជាច្រើនក្នុងរាជធានីភ្នំពេញ បានប្រកាសបើកសាខាថ្មីទំហំជាង ៣ហិចតាស្ថិតនៅតំបន់កំពុងអភិវឌ្ឍ AEON 3 ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្នុងទី ២ (៦០ម៉ែត្រ) ដោយចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ពីផ្សារទំនើបអ៊ីអន ៣ (AEON 3) និងតែ ១៥នាទី ពីអាកាសយានដ្ឋានថ្មី តេជោតាខ្មៅ។
គួរបញ្ជាក់ថា សាលាអន្តរជាតិ ប៊ើខឹលី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2004 ដោយ លោកជំទាវអគ្គនាយិកា ជា នាងអេង (H.E. Madam Chea Neang Eng) ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំលើវិស័យអប់រំ និងជាស្ថាបនិក នៃក្រុមហ៊ុន អុីអិលធី អេឌ្យូខេសិន ឯ.ក តាំងពីឆ្នាំ 1994 មកម៉្លេះ។
ដោយមើលឃើញពីតម្រូវការ និងឱកាសក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិទាំងមូល ក៏ដូចជា សម្រួលដល់ភាពងាយស្រួលជូនអ្នកអាណាព្យាបាលទាំងអស់ សាលាអន្តរជាតិ ប៊ើខឹលី បានពង្រីកសាខាទី ៤ របស់ខ្លួនបន្ថែមទៀតក្នុងឆ្នាំ ២០២៥ នេះ ដែលរួមបញ្ចូលទីតាំងសក្តានុពលជាច្រើនក្នុងរាជធានីភ្នំពេញដូចជា សាលាអន្តរជាតិ ប៊ើខឹលី សាខានរោត្តម ទួលគោក និងជ្រោយចង្វារ (6A)។
សាលាថ្មីនេះ គឺជាចំណុចសិក្សាសំខាន់សម្រាប់មាតាបិតា និងអ្នកអាណាព្យាបាលដែលកំពុងស្នាក់នៅក្នុងតំបន់នេះ មានគោលបំណង ស្វែងរកសាលាដែលផ្ដល់ជូនទាំងកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ស្តង់ដាចក្រភពអង់គ្លេស ខេមប្រ៊ីជ ពីកម្រិតមត្តេយ្យសិក្សា - ថ្នាក់ទី ១២ ជាមួយនឹងលោកគ្រូអ្នកគ្រូដែលមានជំនាញ បរិយាកាសសិក្សាបែបសតវត្សទី ២១ និងបរិក្ខារសិក្សាទំនើប។
“យើងជឿជាក់ថា ការអប់រំដើរតួយ៉ាងសំខាន់ ក្នុងការកសាងសហគមន៍ដែលមានស្ថិរភាព និងជោគជ័យ,” លោកជំទាវអគ្គនាយិកា ជា នាងអេង បានថ្លែងក្នុងកម្មវិធី។ ក្នុងឱកាសបើកសាខាថ្មីនេះដែរ រាល់អតិថិជនរបស់ដៃគូសហការពោលគឺ បុរី ខតយ៉ាត និងធនាគារ ស៊ីនហាន នឹងទទួលបានអាហារូបករណ៍ពិសេសលើតម្លៃសិក្សាផងដែរ។
សាលាបើកទទួលការចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់គេហទំព័រហ្វេកបុក Berkeley International School ឬលេខទូរស័ព្ទ ០៩២ ៣៣ ៦៦ ០២។