តើប្រទេសណា ប្រើប្រាស់ទូរសព្ទ iPhone ច្រើនជាងគេ?

  • 2025-06-24 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើប្រទេសណា ប្រើប្រាស់ទូរសព្ទ iPhone ច្រើនជាងគេ?

ទូរសព្ទ iPhone ត្រូវបានគេប្រើប្រាស់ប្រមាណ ១,៤ ពាន់លាននាក់ នៅជុំវិញពិភពលោក ត្រឹមពាក់កណ្ដាលឆ្នាំ២០២៥ ដែលបានក្ដោបយកទីផ្សារប្រហែល ២៣,៣% នៃចំនួនអ្នកប្រើប្រាស់ smartphone សរុបទាំងអស់។ សហរដ្ឋអាមេរិក ជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់ iPhone ច្រើនជាងគ ប្រមាណ ១៥៥ លាននាក់ ឬប្រហែលជាង ៥៧,៥% នៃចំនួនពលរដ្ឋអាមេរិកសរុប។

ថ្វីបើចំនួននេះ ហាក់ដូចជាទាប បើធៀបជាមួយនឹងចំនួនអ្នកប្រើប្រាស់ទូរសព្ទ Android ប៉ុន្តែបើគិតពីចំនួនម៉ូដែលទូរសព្ទ Android ចាប់ពីទូរសព្ទលំដាប់ថវិកា Budget Phone រហូតទៅទូរសព្ទកំពូល Flagship និងចំនួនក្រុមហ៊ុនជាច្រើនផលិតទូរសព្ទ Android ធៀបទៅនឹងក្រុមហ៊ុន Apple តែឯង ដែលចេញលក់ទូរសព្ទ iPhone ត្រឹមតែ ៤ ទៅ ៥ ម៉ូដែលប៉ុណ្ណោះ ក្នុងមួយឆ្នាំ បរិមាណអ្នកប្រើប្រាស់ទូរសព្ទ iPhone និងការលក់ iPhone ក្នុងមួយឆ្នាំៗស្ថិតនៅលំដាប់កំពូលទី២ បន្ទាប់ពីក្រុមហ៊ុន Samsung។

ចំនួនអ្នកប្រើប្រាស់ iPhone មានប្រមាណ ១,៤ ពាន់លាននាក់ នៅពាក់កណ្ដាលឆ្នាំ២០២៥ នឹងរំពឹងថាអាចឡើងដល់ ១,៥៦ ពាន់លាននាក់ នៅដំណាច់ឆ្នាំ២០២៥ ក្រោយការបញ្ចេញលក់ iPhone 17 Series នៅប៉ុន្មានខែខាងមុខនេះ ហើយក្រុមហ៊ុន Apple អាចនឹងរកចំណូលបានជាង ២០១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ពីការលក់ទូរសព្ទ iPhone។

អត្ថបទ៖ Khong Phearum

អត្ថបទពេញនិយម
អត្ថបទថ្មី