ECCO សម្ពោធបើកហាងថ្មី ជាមួយផលិតផលស្បែកជើង និងសម្ភារៈប្រើប្រាស់ទាន់សម័យ!
- 2025-06-30 08:49:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ECCO សម្ពោធបើកហាងថ្មី ជាមួយផលិតផលស្បែកជើង និងសម្ភារៈប្រើប្រាស់ទាន់សម័យ!
ចន្លោះមិនឃើញ
ECCO ដែលជាហាងលក់ស្បែកជើង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទាន់សម័យមួយ បានសម្ពោធបើកដំណើរការហាងថ្មីនៅផ្សារទំនើប អ៊ីអន១ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
នាយកប្រតិបត្តិ និងជាស្ថាបនិកប្រេន ECCO លោក Homan Tandijono បានមានប្រសាសន៍ថា រូបលោក និងក្រុមការងារ នៃហាង ECCO ធ្លាប់ប្រឡូកច្រើនឆ្នាំនៅលើទីផ្សារទាំងក្នុង និងក្រៅប្រទេស ហើយបានស្គាល់ច្បាស់ពីគុណភាពស្បែកជើង និងសម្ភារៈប្រើប្រាស់ដែលផលិតឡើងដោយស្នាដៃល្អឥតខ្ចោះ ម៉ូដទាន់ៗសម័យ ដោយផ្សាភ្ជាប់ជាមួយសិល្បៈ វប្បធម៌ នៃប្រជាជនគ្រប់ស្រទាប់ និងគ្រប់សម័យកាល។ មុនដាក់លក់នៅលើទីផ្សារ គ្រប់ផលិតផល សុទ្ធតែឆ្លងកាត់នូវការត្រួតពិនិត្យដោយម៉ាស៊ីនស្វ័យប្រវត្ដិទំនើបៗ។
លោក Homan Tandijono ៖ “យើងខ្ញុំពិតជាសប្បាយរីករាយដែលមានឱកាសពង្រីកទីផ្សារនៅទីនេះ ជាមួយនឹងការសម្រេចចិត្ដដ៏ច្បាស់លាស់ក្នុងការបើកហាងនេះឡើង។ វាត្រូវនឹងស្ថានភាពទីផ្សារកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍ មានតម្រូវការច្រើនពីអតិថិជនចង់បានរបស់ផលិតផលមានគុណភាព និងប្រើបានយូរ”។
ក្នុងឱកាសសម្ពោធបើកហាងថ្មីនេះ ECCO នឹងផ្ដល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់ អតិថិជនជាវស្បែកជើង និងសម្ភារៈប្រើប្រាស់ចំនួន ២០០នាក់ដំបូង។ ជាមួយនឹងការផ្ដល់ជូនដ៏ពិសេសនេះ លោកអ្នកនឹងបានដឹងច្បាស់ពីគុណភាពល្អ និងស្រួលប្រើរបស់ផលិតផល នៃហាង អេកូ ដែលគ្រប់ពេលទាំងអស់ហាងតែងតែគិតគូពីគុណភាព ប្រើប្រាស់បានយូរ និងកាន់តែងាយស្រួលប្រើសម្រាប់អតិថិជន។
ស្រដៀងគ្នានឹងការលើកឡើងរបស់លោក Homan នាយកប្រតិបត្តិ និងជាស្ថាបនិកប្រេន ECCO លោក Carl Sahetapy ប្រធានគ្រប់គ្រងផ្នែកចែកចាយ និងកូនហ្គោលក្នុងតំបន់អាសុីប៉ាសុីហ្វិក បានបញ្ជាក់ថា ផ្អែកលើគុណភាព និងស៊ីវិល័យ ថ្លៃថ្នូរ នៃផលិតផលពីហាង ECCO បានជំរុញឲ្យកាន់តែមានទឹកចិត្ដធ្វើការងារ ហើយមានមោទនភាពបំផុតជាមួយផលិតផលរបស់ក្រុមហ៊ុនដែលកន្លងទៅលោកធ្លាប់ឮអតិថិជនច្រើនបាននិយាយពីគុណភាពល្អ នៃផលិតផលពីហាង។ ចំពោះផលិតផលស្បែកជើងលោកបានបង្ហាញជូនអតិថិជនថា បើលោកអ្នកត្រូវការរបស់ដែលមានគុណភាព សូមពិចារណា ឬជ្រើសរើសហាង ECCO ជាជម្រើសទី១របស់លោកអ្នក។
បើតាមប្រធានផ្នែកលក់រូបនេះ បន្ទាប់ពីបានប្រើប្រាស់ម្ដងហើយ អតិថិជនកាន់តែជឿជាក់លើការប្រើប្រាស់លើផលិតផលរបស់ ECCO។ ជាពិសេសផលិតផលស្បែកជើង ដោយលោកបញ្ជាក់ថា វាមិនត្រឹមតែងាយស្រួលសម្រាប់ពាក់នៅផ្ទះ ឬចេញទៅធ្វើការប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ផ្ដល់ភាពងាយស្រួលសម្រាប់លេងវាយកូនហ្គោល និងសកម្មភាពកីឡាផ្សេងៗទៀត។
សូមជម្រាបជូនថា ហាងលក់ស្បែកជើង និងសម្ភារៈប្រើប្រាស់ ECCO មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើប AEON1។ ក្រៅហាងដែលទើបសម្ពោធបើកជាផ្លូវការនេះ ECCO ក៏មានបើកដំណើរការចំនួន២សាខាផ្សេងទៀតដែរគឺនៅផ្សារទំនើប Chip Mong 271 និងនៅផ្សារទំនើបAEON 3៕ ដើម្បីទទួលបានព័ត៌មានលម្អិត និងផលិតផលថ្មីៗ សូមចូលហ្វេសប៊ុកនេះLink